សម្តេចធិបតី ហ៊ុន ម៉ាណែត៖ មន្ត្រីការទូតជាអ្នកអនុវត្តចក្ខុវិស័យ និងបេសកកម្មការទូត ជាអ្នកតំណាងប្រទេស និងប្រជាជន លើកកម្ពស់គុណតម្លៃប្រទេសជាតិ
ភ្នំពេញ៖ នារសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក សរុប លទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា មន្ត្រីការទូតជាអ្នកកំណត់ ជាអ្នកអនុវត្តចក្ខុ វិស័យនិងបេសកកម្មការទូត ជាអ្នកតំណាងប្រទេសជាតិ និងប្រជាជន ជាអ្នកធ្វើទំនាក់ទំនង និង ចរចាជាមួយដៃគូ ជាអ្នកការពារ និងលើកកម្ពស់គុណតម្លៃរបស់ប្រទេសជាតិ និងជាអ្នក ដោះស្រាយបញ្ហាចំពោះមុខនានាផងដែរ ។
សម្តេចធិបតី បានកោតសរសើរចំពោះ សមិទ្ធផលដែលក្រសួងការបរទេស និងសហប្រតិ បត្តិ ការអន្តរជាតិ សម្រេចបានក្នុងឆ្នាំកន្លងមក ជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់របស់ថ្នាក់ ដឹក នាំ មន្រ្តីការទូត និងបុគ្គលិកទាំងអស់ ដែលបានបំពេញការងារអនុវត្តនយោបាយ ការបរទេស កម្ពុជា ក្នុងស្មារតីស្នេហាជាតិ រក្សាបាននូវកិត្តិយស និងផលប្រយោជន៍ជូនជាតិមាតុភូមិ ។
សម្តេចមហាបវរធិបតី បានអរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធនានា ដែលបានចូលរួម គាំទ្រធ្វើឱ្យសកម្មភាពការទូតកម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ










