ឯកឧត្តម ខូវ ឆាយ ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្នុងអាណត្តិទី៧ ឆ្នាំ២០២១-២០២៥

អត្ថបទដោយ៖
ជាវ ចន្ធូ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបោះឆ្នោតជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងអាណត្តិទី៧ ដែលកំពុងមានសុពលភាពពីឆ្នាំ២០២១-២០២៥ ជំនួ ស តំណែងឯកឧត្តម តែម ម៉ឺន អតីតប្រធានសហព័ន្ធគុនខ្មែរ ដែលសុំលាលែង ពី តំណែង ។

បើយោងតាមសេចក្តីសម្រេចរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបាន ចេញ កាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានក្លាយជាប្រធានសហព័ន្ធដើម្បីបន្តដំណើរការអភិវឌ្ឍជំនាញប្រភេទកីឡារបស់កម្ពុជាមួយនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះឯកឧត្តម តែម ម៉ឺន ក៏ត្រូវបានគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធតែងតាំងជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

គួររម្លឹកថា ឯកឧត្តម តែម ម៉ឺន បានឡើងកាន់តំណែងជាប្រធានសហព័ន្ធកីឡាប្រដាល់ គុន ខ្មែរ ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២៤ ដោយក្រោមការដឹកនាំរបស់លោកបានជំរុញ ឱ្យវិស័យ កីឡាក្បាច់គុនបុរាណខ្មែរមួយនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួល បានសមិទ្ធផលជាច្រើនពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ នាពេលកន្លងមក ហើយអ្វី ដែលជា សមិទ្ធផលធំធេងនោះ គឺប្រភេទកីឡាប្រដាល់គុនខ្មែរដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធជាច្រើនគ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ កាលពីខែឧសភា ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោយរង់ចាំអស់រយៈពេល៦៤ឆ្នាំ។

ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានផ្ញើ សារអបអរសាទរ ដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយកមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ ដែលត្រូវបានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធតែងតាំងជាប្រធានសហព័ន្ធបន្តដឹកនាំ ក្នុងអាណត្តិទី៧ ឆ្នាំ២០២១-២០២៥នេះផងដែរ ៕

ដោយ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner