រដ្ឋមន្ត្រីក្រសួងកសិកម្ម ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ ជាមួយ អង្គការ FAO។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសាទរ ចំពោះអង្គការ FAO ដែលបានលើកឡើងនូវគំនិតល្អៗ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់ វិស័យ កសិកម្ម។

ស្រ បពេលដែលសហគមន៍កសិកម្មទំនើបទើបចាប់ផ្តើម ការប្រើប្រាស់បច្ចេកវិទ្យា និង ជំរុញឱ្យដំណើរការការងារនេះកាន់តែប្រសិទ្ធភាពខ្ពស់ ជាពិសេសការផ្តល់ និងទទួលបាន ព័ត៌មានរហ័ស ទាន់ពេលវេលា ពាក់ព័ន្ធនឹងបញ្ហាប្រឈមក្នុងកសិកម្មដល់សហគមន៍ ក៏ដូច ជាកសិករ ដើម្បីដោះស្រាយបញ្ហាទាំងនោះបានទាន់ពេលវេលា ព្រមទាំងផលិតភាពផលិត កម្មកសិកម្ម។

បើតាម ឯកឧត្តមរដ្ឋមន្ត្រីឌិត ទីណា ក្នុងបរិវត្តន៍កម្មឌីជីថលនេះ គឺចាំបាច់ត្រូវធ្វើទំនើបកម្ម និងសហការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដល់សហគមន៍កសិកម្មទំនើប ដើម្បី ប្រសិទ្ធភាពការងារ និងភាពច្បាស់លាស់ជាក់លាក់។ ទន្ទឹមនឹងនេះដែរ ការអភិវឌ្ឍធនធាន មនុស្ស ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការប្រើប្រាស់បច្ចេកវិទ្យានេះ គឺ ត្រូវយកចិត្ត ទុកដាក់ ដើម្បីយកទៅអនុវត្តឱ្យទទួលបានជោគជ័យល្អប្រសើរ៕

ប្រភព ៖ ក្រសួងកសិកម្ម

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner