ស្រុកស្វាយជ្រំ ទទួលបានមណ្ឌលសុខភាពថ្មីសន្លាង មួយខ្នង

ស្វាយរៀង៖ ប្រជាពលរដ្ឋឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្ត ស្វាយរៀងបានទទួលមណ្ឌលសុខភាពថ្មីសន្លាងមួយខ្នងដែលដាក់ឈ្មោះថា “មណ្ឌលសុខភាពបាសាក់ថ្មី”។មណ្ឌលសុខ ភាពនេះ នឹងបានជាប្រយោជន៍ដល់សុខភាពសាធារណៈ សម្រាប់ ប្រជាពលរដ្ឋ នៅ ភូមិសាលារៀន ឃុំបាសាក់ ស្រុក ស្វាយជ្រំ និងភូមិឃុំដទៃទៀតដែលត្រូវការសេវា សុខភាព។

អញ្ជើញចូលរួមក្នុងពិធីសម្ពោធមណ្ឌលសុខភាពបាសាក់ថ្មីកាលពីព្រឹកថ្ងៃសៅរ៍ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង
បាន នាំ នូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេច តេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនចំពោះ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងជូនចំពោះថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ បុគ្គលិកសុខាភិបាល អាជ្ញាធរមូលដ្ឋានគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបងប្អូន ប្រជាពលរដ្ឋទូទាំងខេត្តស្វាយរៀង និងការគិតគូរអំពីសុខទុក្ខ ប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូន លោក កែវ ឆាន និង លោកស្រី អេង ផាន់យ៉ា ព្រម ទាំង ក្រុមគ្រួសារ និង លោក គុជ ស៊ីថា ព្រមទាំងសប្បុរជនជា ច្រើននាក់ទៀតបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង គោលបំណងធ្វើឱ្យកាន់តែ ប្រសើរឡើងថែមទៀត ប្រព័ន្ធសុខាភិបាលនៅកម្ពុជា។

សូមជម្រាបថា មណ្ឌលសុខភាពបាសាក់ថ្មីនេះមានកម្ពស់ មួយជាន់ មានទំហំ ១៦ម៉ែត្រ គុណនឹង៩.៥ម៉ែត្រ ។ក្រាល សាបបេតុង ធ្វើរបង សួនច្បារ ដងទង់ជាតិ បំពាក់ម៉ាស៊ីន ត្រជាក់ និងបរិក្ខាពេទ្យ ដែលចំណាយថវិកាសាងសង់ ជិត ៩ម៉ឺនដុល្លារ ។

ថ្លែងក្នុឱកាសនេះសម្តេចកិត្តិសង្គហបណ្ឌិត ក៏បានផ្តាំផ្ញើរជូន ដល់បុគ្គលិក សុខាភិបាលទាំងអស់ត្រូវបម្រើសេវាជូន ប្រជា ពលរដ្ឋប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានទំនួលខុស ត្រូវខ្ពស់៕

ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner