លោក ប៉ែន វុទ្ធី សង្ឈឹមថា គ្រូកីឡាការ៉ាតេថ្នាក់ជាតិទាំងអស់ នឹបន្តបណ្តុះធនធានកីឡាករវ័យក្មេងដើម្បីត្រៀមចូលរួម កីឡាយុវជនអាស៊ី

(ភ្នំពេញ)៖ លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា តំណាង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងបញ្ជាក់ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូកីឡាការ៉ាតេថ្នាក់ជាតិឆ្នាំ២០២៣ កាលពីថ្ងៃ២៩ ខែ មីនា ឆ្នាំ២០២៤ថា វគ្គបណ្តុះបណ្តាលគ្រូការ៉ាតេនេះ នឹងជួយបង្កើនពុទ្ធិចំណេះដឹងបន្ថែមមួយកម្រិតទៀតដល់លោកគ្រូអ្នកគ្រូការ៉ាតេតាមបណ្តាលក្លិបរាជធានី-ខេត្តយកទៅបង្ហាត់បណ្តុះបណ្តាលកីឡាករ កីឡាការិនី ផលិតបានធនធានវ័យក្មេងឆ្នើមៗត្រៀមជូនសហព័ន្ធ និងត្រៀមកីឡាអន្តរជាតិនានា ពិសេស គឺព្រឹត្តិការណ៍កីឡាយុវជនអាស៊ី(Asian Youth Games) នាឆ្នាំ២០២៩ នៅកម្ពុជា។

ប្រធាននាយកដ្ឋានអប់រំកាយខាងលើ បានគូសបញ្ជាក់ទៀតថា កីឡាការ៉ាតេ មានការរីកចំរើនគួកត់សម្គាល់ ឃើញថា ក្នុងព្រឹត្តិការណ៍កីឡាកម្រិតអាស៊ីដ៏ធំរៀងរាល់៤ឆ្នាំម្តងលើកទី១៩ នៅសាធារណរដ្ឋប្រជាមានិតចិន កាលពីឆ្នាំ២០២៣ ប្រភេទកីឡាការ៉ាតេកម្ពុជាដណ្តើមបានមេដាយជូនជាតិ ដែលនេះគឺជាមោទកភាពជាតិកម្ពុជាយើង។

ប្រធាននាយកដ្ឋានអប់រំកាយខាងលើ បានថ្លែងអំណរគុណដល់ក្រសួងអប់រំយុវជននិងកីឡា និងបានកើតសសើរវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតី សម្ភារ ថវិកា ដើម្បីដឹកនាំ គ្រប់គ្រង អភិវឌ្ឍប្រភេទជំនាញកីឡាមួយនេះឱ្យរីកចម្រើនជាបន្តបន្ទាប់។

ដោយឡែក លោក ម៉ៅ ម៉ុន នាយយកបច្ចេកទេសសហព័ន្ធ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ នឹងរួមចំណែកឱ្យវិស័យកីឡាការ៉ាតេកម្ពុជា មានសន្ទុះអភិវឌ្ឍន៍ឈានទៅមុខជាជំហានៗលើការអភិវឌ្ឍ ធនធានមនុស្ស ទាំងបរិមាណ គុណភាព សមត្ថភាព និងគុណធម៌ ដែលជាកត្តាគន្លឹះជាត្រីវិស័យ សម្រាប់លើកស្ទួយសមត្ថភាពការងារជំនាញ និងមានស្មារតីទទួលខុសត្រូវនូវតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូកីឡាការ៉ាតេថ្នាក់ជាតិ ឆ្នាំ២០២៣នេះមានសាលាគុន សមាគមក្លឹបចំនួន ៤០ចូលរួមដែលមកពីរាជជធានីភ្នំពេញ ខេត្តកណ្ដាល សៀមរាប ព្រះសីហនុ បាត់ដំបង កំពង់ធំ និងកំពង់ចាម ហើយក្នុងចំណោម ៤០នាក់នោះ មាន ១២នាក់ជាស្ត្រី ក្នុងនោះសិក្ខាកាម ៣៦រូបបានលទ្ធផលល្អ និង ៤នាក់ទៀតបានលទ្ធផលបង្គួរ ៕

រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner