សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់រង្វាន់ដល់ «ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍» នៅពេលចូលឆ្នាំខាងមុខ
(ពោធិ៍សាត់)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្ដល់រង្វាន់ដល់ «ខេត្តគ្មានគ្រោះថ្នាក់ចរាចរណ៍» នៅពេលចូលឆ្នាំខាងមុខ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធឆ្លងព្រះបទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរទៅដល់ការប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនិងជំរុញទៅដល់ប្រជាពលរដ្ឋចូលរួមសប្បាយឲ្យបានគ្រប់គ្នាប្រកបដោយការទទួលខុសត្រូវចៀសវាងផឹកគ្រឿងស្រវឹងហើយបើកបរ។
សម្ដេចធិបតី បានស្នើទៅដល់ខេត្តនីមួយៗដាក់ការប្រកួតប្រជែងគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយខេត្តដែលគ្មានគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរដូវចូលឆ្នាំខាងមុខនេះនឹងទទួលបានរង្វាន់ពីនាយករដ្ឋមន្ត្រីផងដែរ ៕
អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ