តម្លៃប្រេង សម្រាប់ថ្ងៃទី១ ដល់ថ្ងៃទី១0 ខែមេសា ឆ្នាំ២០២៤ ក្នុង១លីត្រ សាំង ៤.៤០០៛ និងម៉ាស៊ូត ៤.១០០៛

(ភ្នំពេញ)៖ តម្លៃប្រេង ចាប់ពី ថ្ងៃទី១-១0 ខែមេសា ឆ្នាំ២០២៤ ការលក់រាយនៃថ្លៃប្រេង សាំង = ៤.៤០០៛ (ឡើងថ្លៃ ៥០៛) និងម៉ាស៊ូត = ៤.១០០៛ (ចុះថ្លៃ ៥០៛) នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ចកម្ម។ នៅក្នុងសេចក្តីប្រកាស ដែលអប្សរា ទទួលបាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ផ្នែកកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈពីថ្ងៃទី១ ដល់១០ ខែមេសា ឆ្នាំ២០២៤ នឹងត្រូវ លក់៤.៦៦២រៀល/លីត្រ សម្រាប់សាំងធម្មតា Gasoline 92 និង ៤.៣៦២រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។

អនុវត្តតាមគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណង ជួយ សម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន ចែក ចាយ ប្រេងឥន្ធនៈនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦៥សេនដុល្លារ/លីត្រ។ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១ ដល់១០ ខែមេសា ឆ្នាំ២០២៤ នឹងចុះមក៤៤០០រៀល/បើត្រ សម្រាប់ សាំងធម្មតា Gasoline 92 និង៤.១០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner