ជម្រើសជាតិទូក ២៦រូបបានប្រកាសលិទ្ធផលត្រៀមចូលជំរុំហ្វឹកហាត់ប្រមូលផ្តុំត្រៀម ការប្រកួត អន្តរជាតិ សម្រាប់ដាក់វេបសាយ
(ភ្នំពេញ)៖ សមាភាពកីឡាករកីឡាការិនីកីឡាទូក ដែលឆ្លងកាត់ការធ្វើតេស យ៉ាងយក ចិត្ត ទុកដាក់ ក្រោមអនុសាសន៍ណែនាំពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ កីឡា ទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានប្រកាសជាផ្លូវការ គឺមានបេក្ខភាព ២៦រូប បានជាប់ ជា ជម្រើស ជាតិទូកហ្វឹកហាត់ត្រៀមការប្រកួតលក្ខណៈអន្តរជាតិ លើប្រភេទកីឡាទូកនាគ ទូក កានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង។
លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា កីឡាករកីឡាការិនីជម្រើសជាតិ ២៦រូប ដែលបានប្រកាសជាផ្លូវការ បន្ទាប់ពីធ្វើតេសសម្រិត សម្រាំង តាមការណែនាំរបស់ថ្នាក់ដឹកនាំ នឹង ធ្វើការប្រមូលផ្តុំហ្វឹកហាត់ចាប់ពីថ្ងៃទី២២ ខែ មេសា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក គង់ សុភាព បានគូសបញ្ជាក់ថា ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិទូក ក្រោមការ ឧបត្ថម្ភពីក្រសួងអប់រំយុវជននិងកីឡានេះ នឹងធ្វើការហ្វឹកហាត់នៅទីរួមខេត្តស្វាយរៀង នៃទី លានទន្លេវៃគោដែលជាទីលានថ្មីរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ក្រុម កី ឡា ករ កីឡាការិនីជម្រើសជាតិទាំង ២៦រូបនេះ មានសមាសភាពកីឡាករ ២៦រូប និងកីឡាការិនី ៦រូប ក្នុងនោះគឺមានហ្វឹកហាត់ប្រភេទទូកប្រពៃណីទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ។
សូមបញ្ជាក់ថា ក្រុមកីឡាករកីឡាការិនីទូកជម្រើសជាតិទូកដែលមាននៅក្នុងបញ្ជីប្រកាស ផ្លូវការនេះ ពួកគេនឹងត្រូវហ្វឹកហាត់បង្កើតសមត្ថភាពជាមួយគ្រូបរទេសមីយ៉ាន់ម៉ា និងគ្រូជន ជាតិ ជប៉ុន ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ៕
ដោយ ៖ ជាវ ចន្ធូ