លោក Elon Musk ចង់បំពាក់ប្រព័ន្ធ 5G ដល់រថយន្តអគ្គិសនី និងមនុស្សយន្ត

វ៉ាស៊ីនតោន៖ យោងតាមគេហទំព័រ electrek.com បានឱ្យដឹងថា ក្រុមហ៊ុន Tesla របស់លោក Elon Musk បាននឹងកំពុងធ្វើការលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធ 5G ឯកជន (private 5G) ដើម្បីភ្ជាប់ជាមួយរថយន្តអគ្គិសនី (EVs) និងមនុស្សយន្ត Optimus។

ប្រសិនបើផែនការប្រកបដោយមហិច្ឆតារបស់ Tesla កើតឡើងមែននោះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ពិភពលោកមួយនេះ នឹងក្លាយជាក្រុមហ៊ុនដំបូងបំផុត ដែលតភ្ជាប់ប្រព័ន្ធអ៊ីនធើណិតនៅក្នុងរថយន្តទាំងអស់របស់ខ្លួន។ 

កន្លងមក ក្រុមហ៊ុន Tesla បានចាប់ផ្តើមតភ្ជាប់ប្រព័ន្ធ 3G ហើយក្រោយមកបានធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធ 4G LTE ប៉ុន្តែឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលនេះ កំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងទៅជាប្រព័ន្ធ 5G។ 

ដំណឹងនេះបែកធ្លាយ បន្ទាប់ពីវិស្វករផ្នែកព័ត៌មានវិទ្យាមួយរូប មានឈ្មោះ Pat Ruelke នៅក្នុងក្រុមហ៊ុន Tesla បានប្រកាសនៅលើបណ្តាញសង្គម LinkedIn ថា ខ្ញុំកំពុងស្វែងរកវិស្វករ ដើម្បីសាងសង់សេវាកម្ម 5G ឯកជន ដើម្បីបំពាក់លើផលិតផលរបស់ Tesla និងហេដ្ឋារចនាសម្ព័ន្ធ 5G ឯកជនរបស់យើង។ 

ផែនការនេះ មានគោលបំណងផ្តល់នូវបទពិសោធន៍នៃការតភ្ជាប់ក្នុងកម្រិតល្អបំផុត សម្រាប់រថយន្តអគ្គិសនីរបស់ Tesla ទាំងអស់ រាប់ចាប់ពីម៉ូដែល S, X, Y, , Cybertruck និងមនុស្សយន្ត Optimus។ បើតាមគេហទំព័រ electrek.com ក្រុមហ៊ុន Tesla គ្រោងនឹងដាក់ពង្រាយបណ្តាញឯកជននៅក្នុងរោងចក្រផលិតរបស់ខ្លួន ដើម្បីរក្សាទំនាក់ទំនងជាមួយផលិតផល, រថយន្ត និងមនុស្សយន្ត Optimus៕ ប្រភព៖ electrek ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner