ល្បែងទាញព្រ័ត្រ៖ ជាប្រភេទល្បែងមួយបែប ដែលយុវជនខ្មែទាំងបុរស ទាំងស្ដ្រី តែងលេងកំសាន្ដ

ល្បែងនេះ គេលេងដោយប្រើកម្លាំងកាយ ហើយគេលេងតែក្នុងរដូវចូលឆ្នាំខ្មែរ ប៉ុណ្ណោះ។
គេអាចលេងនៅតាមភូមិ ឬ តាមទីអារាម ប្រសិនបើមានធីធ្លាធំទូលាយល្អ។ គ្រឿងប្រដាប់សម្រាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោ ស្បែកក្របីធ្វើជាព្រ័ត្រ ឬគេយកពួរធ្វើពីជក់ដូងជាព្រ័ត្រ សម្រាប់ទាញ ប្រវែងយ៉ាងខ្លីពី២០ ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនិងយកសម្ភោរ ឬគងម៉ង់ ឬក៏រគាំង១ សម្រាប់ទះ ឬសម្រាប់វាយនៅពេលដែលទាញដំបូង។

គេចែកមនុស្សអ្នកលេងជា ២ក្រុម ម្ខាងៗយ៉ាងតិចត្រឹម ៥នាក់ ឬ១០នាក់ឡើងទៅ តាមដែលគេរកគ្នាបានប៉ុន្មាន តែតាមទម្លាប់អ្នកស្រុកបើមានមនុស្សស្រីចូលលេងផង គេឱ្យស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង បើខាងប្រុស ៨នាក់ គេដាក់ខាងស្រី ១០នាក់ ដោយគេយល់ថា ភេទស្រីតែងមានកម្លាំងខ្សោយជាងបុរស។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ល្បែងប្រជាប្រិយ #ល្បែងទាញព្រ័ត្រ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

To all social media

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner