កំណើនក្លូនសំឡេងបញ្ញាសប្បនិម្មិត ប៉ះពាល់ការបោះឆ្នោតអាមេរិក

ក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតដ៏ធំរបស់អាមេរិក OpenAI ទើបតែបង្ហាញពីលទ្ធផលរបស់ក្រុម អ្នកស្រាវជ្រាវ «ព័ត៌មានមិនពិត» ដែលបារម្ភថា ការប្រើប្រាស់ AI បន្លំ អាចនឹងកើតមានកាន់តែឡើងច្រើន នៅក្នុងឆ្នាំ នៃការរៀបចំបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក។

ប្រភបញ្ជាក់ថា ឧបករណ៍ក្លូនសំឡេងបញ្ញាសប្បនិម្មិត កាន់តែរីកធំឡើង ដែលមានតម្លៃថោក ងាយស្រួលប្រើ និងពិបាកតាមដាន។

ដើម្បីដោះស្រាយស្ថានការណ៍នេះ កាលពីសប្តាហ៍មុន OpenAI បានបង្ហាញឧបករណ៍គ្រប់គ្រងសុវត្ថិភាពយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការក្លែងបន្លំ សម្លេង Audio ដែលមានបំណងបោកបញ្ឆោតអ្នកស្តាប់។ ឧបករណ៍ថ្មី Voice Engine អាចចម្លងការនិយាយរបស់នរណាម្នាក់ ដោយផ្អែកលើគំរូ អូឌីយ៉ូ រយៈពេល ១៥វិនាទី។ Voice Engine នឹងតាមដានប្រភពដើមនៃសំឡេង ជាមួយនឹង ការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងសកម្ម ជាទីបំផុត។

គួររម្លឹកថា កាលពីខែមករា មានករណីប្រើប្រាស់ AI ក្លែងបន្លំធ្វើជាសំឡេងរបស់លោកប្រធានាធិបតីអាមេរិក Jo Biden។ ពេលនោះ សម្លេងក្លែងបន្លំបានជំរុញឱ្យមនុស្ស កុំទៅចូលរួមការបោះឆ្នោតបឋម នៅរដ្ឋ New Hampshire។

ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល ក្នុងចំណោមអ្នកជំនាញ ដែលភ័យខ្លាចចំពោះព័ត៌មានមិនពិត តាមរយៈការប្រើប្រាស់ AI មិនថា សម្រាប់ការបោះឆ្នោតនៅអាមេរិក ឬក៏ ការបោះឆ្នោតសំខាន់ៗផ្សេងទៀត នៅជុំវិញពិភពលោក នៅឆ្នាំ២០២៤នេះ៕

ប្រភព៖ AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner