នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការលះបង់របស់យោធិន ពិតជាធំធេងណាស់!

ព្រះវិហារ៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិមានប្រសាសន៍ថា ការលះបង់របស់ យោ ធិន យើងពិតជាធំធេងណាស់ ដើម្បីការពារបូរណភាព ដែនដី និងសុខសន្តិភាពជូនប្រជាជាតិ ។

ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រី កម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងថ្នាក់ដឹក នាំក្រសួងការពារជាតិ និងអគ្គបញ្ជាការ តែងតែគិតគូរជាប្រចាំ និងគ្រប់កាលៈ ទេសៈ ពីសុខទុក្ខ និងជីវភាពរបស់បងប្អូន កងទ័ព និងក្រុមគ្រួសារ ។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់បែបនេះក្នុង ដំណើរអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយយោធិន នៅទីបញ្ជាការ បញ្ជាការរដ្ឋានកងអង្គរក្ស ទិសទី១ ប្រាសាទព្រះវិហារ យោធភូមិភាគទី៤ ក្នុងឱកាស ចូលរួមអបអរសាទរ ពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្ថិតក្នុងភូមិស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ក្នុងឱកាសនោះឯកឧត្តម ទៀ សីហា ព្រមទាំង ប្រតិភូអម ដំណើរ បានអញ្ជើញទៅទស្សនាប្រាសាទព្រះវិហារ និងទស្សនាតំបន់ប្រវត្តិសាស្ត្រយោធា ៥មករា ផងដែរ៕
ដោយ៖ សួន លីណា

ads banner