ក្រសួងមុខងារសាធារណៈកម្ពុជា ដឹកនាំគណៈប្រតិភូអាស៊ានធ្វើទស្សនកិច្ចសិក្សា នៅប្រទេសចិន ស្តីពីបសិដ្ឋកម្ម និងនវានុវត្តន៍នៃការផ្តល់សេវាសាធារណៈ

ភ្នំពេញ៖ ដោយមានការចាត់តាំងពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង មុខងារសាធារណៈ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួង មុខងារ សាធា រណៈ កម្ពុជា បានដឹកនាំប្រតិភូជាន់ខ្ពស់ទទួលបន្ទុកផ្នែកសេវាសាធារណៈ នៃប្រទេស ជា សមាជិកអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន សរុបចំនួន ២២ រូប ចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ទៅធ្វើទស្សនកិច្ចសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បី ស្វែងយល់អំពីការ រៀបចំគោលនយោបាយ និងឧត្តមានុវត្តន៍នៃការអនុវត្តការកែលម្អ និងនវា នុវត្តន៍ក្នុងការផ្តល់សេវាសាធារណៈ។

ជាលទ្ធផល ប្រតិភូអាស៊ានបានស្វែងយល់ពីគោលនយោបាយ និងវិធីសាស្រ្តនៃការដឹកនាំ និងអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ដូចជា៖ ១).ការរៀបចំប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ ២).ការប្រឡងជ្រើសរើសមន្រ្តី ៣).ប្រព័ន្ធវាយតម្លៃ និងលើកទឹកចិត្តមន្រ្តី ៤).ការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ដំណើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសចិន និងផលជះនៃការផ្តល់សេវាសាធារណៈ ៥).ការអនុវត្តផែនការសកម្មភាពពង្រឹងទំនាក់ទំនងអាស៊ានចិន។ ព្រមទាំងឧទាហរណ៍ ជាក់ស្តែងនៃការអនុវត្តការផ្តល់សេវាសាធារណៈក្រោមទិសស្លោក “កសាងដោយប្រជា ជនដើម្បីប្រជាជន” ដូចជា៖ ១).ការរៀបចំទីក្រុងឆ្លាតវៃ និងការផ្តល់សេវាគាំទ្របច្ចេកទេស ផ្នែកកសិកម្ម ២).ការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូនផ្លូវដែក និងសុខាភិបាលដោយប្រើ បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ៣).ការផ្តល់សេវារដ្ឋបាលក្នុងដំបូលតែមួយ និងក្នុងទម្រង់ជាឌីជីថល។

ទស្សនកិច្ចសិក្សានេះ ជាការអនុវត្តសកម្មភាពក្នុងផ្នែកទី២ នៃការអនុវត្តគម្រោងរៀបចំ និង អនុវត្តឯកសារណែនាំអាស៊ាន ស្តីពីការផ្តល់សេវាសាធារណៈ ដឹកនាំដោយក្រសួង មុខ ងារ សាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមហិរញ្ញប្បទានថវិកានៃកិច្ច សហ ប្រតិបត្តិការ អាស៊ានបូកបី និងជាផ្នែកនៃការអនុវត្តផែនការសកម្មភាពនៃកិច្ចសហប្រតិបត្តិការ មុខងារសាធារណៈអាស៊ាន និងអាស៊ានបូកបី ឆ្នាំ២០២១-២០២៥៕

ប្រភព ៖ ក្រសួងមុខងារសាធារណៈ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner