ក្រុមបាល់ទះនារីតំណាងរាជធានីភ្នំពេញបន្តឈ្នះ ២ ប្រកួតជាប់គ្នាៗខណៈជំនួបទី៣ ជាការប្រកួតបង្គ្រប់កិច្ចមុនឡើងទៅវគ្គខ្វែងពូលប៉ះក្រុមកំពង់ចាម
ភ្នំពេញ៖ ក្រុមបាល់ទះនារីលេងតំណាងឳ្យរាជធានីភ្នំពេញ ដែលឈរនៅក្នុងពូលD នៃការ ប្រកួត កីឡា សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ រៀបចំឡើងដោយក្រសួងអប់រំយុវជន និង កីឡា ក្រោមប្រធានបទ «កុមារជាថ្នាលអភិវឌ្ឍវិស័យកីឡា បានបន្តឈ្នះ២ប្រកួតជាប់ៗ គ្នា ខណៈជំនួបទី៣ដែលជាជំនួបបង្រ្គប់កិច្ចក្នុងវគ្គជម្រុះក្នុងពូលDត្រូវជួបក្រុមបាល់ទះនារីមកពីខេត្តកំពង់ចាប់មុនឈានឡើងទៅវគ្គខ្វែងពូល។
ក្រុមបាល់ទះនារីតំណាងឲ្យក្រុមរាជធានីភ្នំពេញនេះ គឺជាក្រុមទាល់ទះនៃសាលាGVA ជាម្ចាស់ ជ័យលាភីជើងឯករាជធានីភ្នំពេញ ក្នុងការប្រកួតជ្រើសរើសជើងឯកសិស្ស បឋម សិក្សាប្រចាំឆ្នាំ២០២៣ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។
សម្រាប់ជ័យលាភីជាម្ចាស់ជើងឯកការប្រកួតសិស្សថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ក៏ទំនងក្រុម មួយនេះ ក្រសោបបានតំណែងជើងឯកដែរ។ ដ្បិតសន្ទុះការប្រកួតចំនួន ២ប្រកួតជាប់ៗ គ្នានេះ ទទួលបានជ័យជម្នះលទ្ធផលដាច់ៗតែម្តង គឺជំនួបទី១នៅថ្ងៃទី៣១ ខែ មីនា ប៉ះក្រុម បាល់ទះនារីខេត្តព្រះវិហារឈ្នះ២សិតទល់០ និងប្រកួតទី២នៅថ្ងៃទី១ខែ មេសា ប៉ះក្រុមបាល់ ទះនារីមកពីខេត្តកណ្តាលក្នុងលទ្ធផល ២សិតទល់០ក្នុងពិន្ទុដាច់”តែម្តង។
សូមបញ្ជាក់ថា ក្រុមបាល់ទះនារីនៃសាលាGVAដែលលេងតំណាងឳ្យរាជធានីភ្នំពេញ បាន ឡើង ទៅកាន់វគ្គខ្វែងពូលដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈដែលជំនួបទី៣ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៤ ជាការប្រកួតបង្គ្រប់កិច្ចជួបក្រុមបាល់ទះនារីមកពីខេត្តកំពង។
សូមបញ្ជាក់ថា ការប្រកួតបាល់ទះជើងឯកសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤នេះ សម្រាប់ក្រុមបាល់ទះជាសិស្សបឋមសិក្សាផ្នែកនារីមាន១៧ក្រុម ដោយបែង ចែកជា៤ពូលប្រកួតតាមរូបមន្តជម្រុះក្នុងពូល ហើយក្រុមដែលជាលេខ១និងលេខ២ក្នុងពូល នីមួយៗ ឡើងទៅប្រកួតខ្វែងពូលលេខ១ប៉ះលេខ២ និងក្រុមដែលឈ្នះវគ្គពាក់កណ្តាល ផ្តាច់ ព្រ័ត្រ និងត្រូវជួបគ្នាដណ្តើមតំណាងជើងឯក ខណៈក្រុមចាញ់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣៕
ដោយ ៖ ជាវ ចន្ធូ