ក្រសួងបរិស្ថាន អំពាវនាវឱ្យថែរក្សាភាពស្អាត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទុកដាក់ សំរាម នៅទីប្រជុំជន ឱ្យបានត្រឹមត្រូវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ៖ ខណៈពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កាន់តែខិតជិតមកដល់ ហើយដែល នឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤ ខាងមុខ ក្រសួងបរិស្ថាន បានអំពាវ នាវដល់សាធារណជន ព្រះសង្ឃគ្រប់ព្រះអង្គ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ កម្មករ កម្មកា រិនី ក្រុមហ៊ុន រោងចក្រ សហគ្រាស អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ រដ្ឋបាលថ្នាក់ ក្រោមជាតិ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការពារ ថែរក្សា បរិស្ថានស្អាត តាមរយៈការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេស នៅក្នុង ឱកាសពិធីចូលឆ្នាំប្រពៃណី ជាតិខ្មែរ។

ក្រសួងបរិស្ថានបានលើកឡើងថាការរួមចំណែកក្នុងចលនានៃភាពស្អាត នឹងធ្វើឱ្យបរិស្ថាន ស្អាត គ្មានសំរាម សំណល់ប្លាស្ទិក នៅតាមទីកម្សាន្ត ទីរមណីយដ្ឋាន និងភូមិឋាន របស់ បង ប្អូនប្រជាពលរដ្ឋ ទីតាំងអាជីវកម្ម និងសេវាកម្មទាំងអស់ ដែលនឹងផ្តល់នូវភាពរីករាយ និងសុខុមាលភាព នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ជាមួយគ្នានេះ ក្រសួងបរិស្ថានបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមក្នុង ចលនា ស្អាត នឹងអនុវត្តតាមសេចក្តីណែនាំ ដូចជា៖ ធ្វើការបោសសម្អាតសំរាម សំណល់ រឹង តាមមុខលំនៅឋាន និងយកទៅដាក់ក្នុងធុងសំរាមនៅតាមទីសាធារណៈឱ្យបានត្រឹមត្រូវ ធ្វើការទុកដាក់ និងវេចខ្ចប់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ហើយរង់ចាំបញ្ចេញសំណល់ តាមការ ណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចមិនត្រូវចោលសំរាម សំណល់រឹង ចូលក្នុងប្រភពទឹកនានា ឬដុតនៅតាមទីសាធារណៈឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner