សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំកន្លែងសាកអគ្គិសនី ដើម្បីលើកទឹកចិត្តពលរដ្ឋ ប្រើរថយន្ត និងម៉ូតូអគ្គិសនី

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យរៀបចំកន្លែងសាកអគ្គិសនី ដើម្បីលើកទឹកចិត្តពលរដ្ឋ ប្រើរថយន្ត និងម៉ូតូអគ្គិសនី ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២២-២០២៣ និងទិសដៅឆ្នាំសិក្សា ២០២៣-២០២៤ ក្រោមប្រធានបទ “ឧត្ដមានុវត្តន៍នៃកំណែទម្រង់គ្រឹះស្ថានសិក្សា” ។

ថ្លែងក្នុងឱកាសនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រៀបចំកន្លែងសាកអគ្គិសនី ដើម្បីលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋ ប្រើប្រាស់រថយន្តអគ្គិសនី និងម៉ូតូអគ្គិសនី ។

សម្តេចធិបតី បានថ្លែងបន្តថា ប្រទេសគេ គេនាំគ្នាងាកមកប្រើរថយន្តអគ្គិសនី ឬម៉ូតូអគ្គិសនីហើយ ដូច្នេះប្រទេសយើងត្រូវតែជំរុញការប្រើប្រាស់ដែរ ។ សម្តេច បញ្ជាក់ថា ពីមុនមានការឲ្យរៀបចំកន្លែងសាកអគ្គិសនីឲ្យបានច្រើន តែមានបញ្ហាខ្ទាស់គ្នាចំពោះក្រសួងដែលទទួលបន្ទុករៀបចំ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ថ្ងៃមុន ខ្ញ៉ំបានសំរេចហើយ ឱ្យក្រសួងរ៉ែ និងថាមពល ជាអ្នកទទួលការងាររៀបចំកន្លែងសាកអគ្គិសនី ដោយឡែកក្រសួងសាធារណការ និងដឹកជញ្ជូន ជាអ្នកទទួលខុសត្រូវ លើការងារពិនិត្យបច្ចេកទេសរថយន្តអគ្គិសនី ។

យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយកាលពីចុងខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រទេស កម្ពុជា កំពុង ដំណើរការ ឆ្ពោះទៅ រក ថាមពល ស្អាត ខណៈ ដែល ចំនួន រថយន្ត អគ្គិសនី ដែល បាន ចុះបញ្ជី ( E V s) នៅ ក្នុង ប្រទេស បាន កើន ឡើង ដល់ ១ ៣ ៣ ៥ គ្រឿង ស្របពេលដែលឆ្នាំ២០២៣ ក្រសួងសាធារណការ និង ដឹកជញ្ជូន បាន ចុះបញ្ជី រថយន្ត E V ថ្មី ចំនួន ៦ ០ ៤ គ្រឿង ។

របាយការណ៍ បានបន្ត ថា រថយន្ត អគ្គិសនី ទទួល បាន សន្ទុះ នៅ ក្នុង ប្រទេស កម្ពុជា នារយៈពេល ប៉ុន្មាន ឆ្នាំ ចុងក្រោយ នេះ ដោយក្នុង ឆ្នាំ ២ ០ ២ ០ កម្ពុជា បាន ចុះបញ្ជី រថយន្ត E V ត្រឹមតែ ៥ គ្រឿង ប៉ុណ្ណោះ ហើយ ក្នុង ឆ្នាំ ២ ០ ២ ១ មាន រថយន្ត E V ចំនួន ៦ ៣ គ្រឿង បាន ចុះបញ្ជី និង កើន ឡើ ដល់ ៦ ៦ ៣ គ្រឿង នៅ ឆ្នាំ២ ០ ២ ២ ។ បច្ចុប្បន្ននេះ ស្ថា នី យ៍ សាក ថ្ម រថយន្ត E V មានចំនួន ១ ៨ ទីតាំងនៅ ក្នុង ប្រទេស ។

បើតាមរបាយការណ៍ នៅ ឆ្នាំ ២ ០ ២ ៣ ក្រសួងសាធារណការ បាន ផ្តល់ អាជ្ញាប័ណ្ណ យានយន្ត ចំនួន ៦ ៥ ២ . ១ ៦ ៣ គ្រឿង ដែល ធ្វើ អោយ យានយន្ត បាន ចុះបញ្ជី សរុប មាន ចំនួន ៧ , ៥ ៦ លាន គ្រឿង នៅ ក្នុង ប្រទេស កម្ពុជា ក្នុង នោះ មាន ម៉ូតូ ៦ , ១ ៤ លាន គ្រឿង ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner