ហូឡង់ប្រមូលកង់ទ្រង់ទ្រាយធំមិនធ្លាប់មាន ក្រោយបារម្ភអំពីសុវតិ្ថភាព

ក្រុមហ៊ុនផលិតកង់ដឹកទំនិញ Babboe របស់ប្រទេសហូឡង់ នៅថ្ងៃអង្គារ និយាយថា ខ្លួនកំពុងប្រមូលកង់មកវិញប្រហែល ២២,០០០គ្រឿងនៅទូទាំងប្រទេសទាំងអស់ ដោយសារមានការព្រួយបារម្ភពីបញ្ហាសុវត្ថិភាព។

ក្រុមហ៊ុន Babboe បានបញ្ជាក់ថា កង់ដឹកទំនិញប្រហែល ២២,០០០គ្រឿង ដែលខ្លួនបានចែកចាយលក់នៅក្នុងប្រទេសទាំងអស់ នឹងត្រូវប្រមូលមកវិញ ដើម្បីជំនួសដោយកង់ថ្មី ដោយសារព្រួយបារម្ភពីបញ្ហសុវត្ថិភាព។ កង់ដឹកទំនិញ ឬហៅកាត់ថា “bakfiets” ជាភាសាហូឡង់ មានប្រអប់ឈើដ៏ធំមួយនៅខាងមុខសម្រាប់ដឹកជញ្ជូនកុមារ ឬសត្វឆ្កែ ត្រូវបានគេប្រើប្រាស់គ្រប់ទីកន្លែងទូទាំងប្រទេសហូឡង់។

បើតាមការគ្រោងទុក កង់ដឹកទំនិញដំបូងគេនឹងត្រូវប្រមូលនៅប្រទេសហូឡង់ផ្ទាល់ និងអាល្លឺម៉ង់ នាពាក់កណ្តាលខែមេសាខាងមុខ ហើយបន្ទាប់មកនឹងធ្វើឡើងនៅតាមបណ្តាប្រទេសដទៃទៀត។
នាយកក្រុមហ៊ុន Babboe លោក Gerard Feenema បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អតិថិជនរបស់យើង ភាគច្រើនអាចប្រើប្រាស់កងរបស់ពួកគេនៅតាមដងផ្លូវវិញបាន បន្ទាប់ពីការត្រួតពិនិត្យ ឬជួសជុលរួចរាល់។

លោក Feenema បន្ថែមថា យើងដឹងច្បាស់ថា ការធ្វើបែបនេះគឺជាការរំខានសម្រាប់អតិថិជនរបស់យើង ដូច្នេះហើយទើបយើងប្រឹងប្រែងស្វែងរកដំណោះស្រាយសមស្រប និងផ្តល់សំណងដល់ពួកគេ។ គោលដៅរបស់យើង គឺធ្វើឱ្យកង់គ្រប់ម៉ូដែលទាំងអស់ អាចជិះនៅលើដងផ្លូវវិញដោយសុវត្ថិភាព៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner