តៃវ៉ាន់ជួបគ្រោះរញ្ជួយដីដ៏ខ្លាំង ពុំធ្លាប់មាន ក្នុងពេលជាង២០ឆ្នាំ
មន្ត្រីផ្លូវការបាននិយាយថា នៅថ្ងៃពុធនេះ កោះតៃវ៉ាន់បានរងគ្រោះពីការរញ្ជួយដីដ៏ខ្លាំងបំផុត ពុំធ្លាប់មាន ក្នុងរយៈពេល ២៥ឆ្នាំ។
លោក Wu Chien-fu នាយកមជ្ឈមណ្ឌលទទួលបន្ទុកការរញ្ជួយដី តៃវ៉ាន់បានលើកឡើងថា ការរញ្ជួយដីនេះ គឺខ្លាំងបំផុត ចាប់តាំងពីការរញ្ជួយដីកម្រិត ៧.៦ រ៉ិចទ័រ នៅក្នុងខែកញ្ញា ឆ្នាំ១៩៩៩ ដែលបានសម្លាប់មនុស្សប្រហែល ២៤០០នាក់ ដោយពេលនេះ ត្រូវបានចាត់ទុកថា ជាគ្រោះមហន្តរាយធម្មជាតិ ដ៏សាហាវបំផុត នៅក្នុងប្រវត្តិសាស្រ្ត របស់កោះមួយនេះ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ USGS បាននិយាយថា
ការរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ នាព្រឹកថ្ងៃពុធ បានកើតឡើង នៅទីក្រុង Hualien ក្នុងជម្រៅ ៣៤.៨ គីឡូម៉ែត្រ នេះបើតាមលោក Wu ដដែល។
គិតត្រឹមរសៀលថ្ងៃពុធ មនុស្សយ៉ាងហោចណាស់ ៧ នាក់បានស្លាប់ និងជាង ៧៣៦ផ្សេងទៀតនាក់បានរងរបួស ហើយអគាររាប់សិបខ្នងត្រូវបានបំផ្លិចបំផ្លាញ។ ហេតុការណ៍នេះ ជំរុញឱ្យមានការព្រមាន ពីកើតមានរលកយក្សស៊ូណាមិ ដែលអាចលាតសន្ធឹង ដល់ប្រទេសជប៉ុន និងហ្វីលីពីន ប៉ុន្តែ ក្រោយមក ប្រទេសទាំងនេះ បានដកការព្រមាន ចេញវិញ។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ក្រោយរញ្ជួយដី កំពុងធ្វើឡើង ដោយគេជឿថា នៅមានមនុស្សជាប់គាំង នៅក្នុងអគារ និងផ្លូវរូងក្រោមដី៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត