ក្រុមប្រឹក្សាឃុំ-សង្កាត់ ខេត្តបាត់ដំបងត្រេកអរសម្ដេចតេជោ ហ៊ុន សែន ក្លាយជា ប្រធានព្រឹទ្ធសភានីតិកាលទី៥
បាត់ដំបង៖ ក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សប្រជាជនកម្ពុជានៃខេត្តបាត់ ដំបង និងជាអង្គបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ បានបង្ហាញនូវការអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះវត្តមានដ៏ឧត្តុងឧត្តម ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានជ្រើសតាំង ជាប្រធានព្រឹទ្ធសភានីតិកាលទី៥ របស់ ព្រះរាជាណាចក្រ។
អានៈ អង្គបោះឆ្នោត ជាប្រធាន និងសមាជិកនៃក្រុមប្រឹក្សាឃុំ សង្កាត់ បានអះអាងពីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួន ក្នុងការបោះឆ្នោត”គាំទ្រ”សម្ដេចតេជោ ហ៊ុនសែន ជា “ប្រធានព្រឹទ្ធសភា”។
បញ្ជាក់ប្រាប់ទូរទស្សន៍អប្សរា អង្គបោះឆ្នោតបញ្ជាក់ថា តំណែង “ប្រធានព្រឹទ្ធសភា”គឺពិតជាស័ក្តិសមបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន។ លោកគឺជាវីរៈជនដក់ជាប់ក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា និងមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃបាន ចំពោះ “ជាតិ និង ប្រជាជនកម្ពុជាយើង”។
ក្រុមប្រឹក្សាឃុំ សង្កាត់ មានជំនឿយ៉ាងមុតមាំថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន កម្ពុជា នឹងមានស្ថេរភាពប្រកបដោយឋាមពល ,មានការអភិវឌ្ឍរីកចម្រើន។កិត្យានុភាពជាតិ នឹងកាន់តែលើកកម្ពស់ថែមទៀតនៅលើឆាកអន្តរជាតិ។
គួរជម្រាបថា សម្តេចតេជោ ហ៊ុន សែន ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានព្រឹទ្ធសភានីតិទី៥ នៅក្នុងសម័យប្រជុំលើកដំបូង នៃព្រឹទ្ធសភានីតិកាលទី៥ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤៕(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)