អាជ្ញាធរខេត្ត៖ វិស័យទឹកស្អាតនិងអនាម័យជនបទ ខេត្តកំពង់ស្ពឺកាន់តែប្រសើរ

កំពង់ស្ពឺ៖ វិស័យទឹកស្អាត និងអនាម័យជនបទ បាននិងកំពុងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ពិសេសស្រ្តី និងកុមារឱ្យមានកាយសម្បទាមាំមួន និងប្រាជ្ញាស្មារតីភ្លឺថ្លា។នេះជាការបញ្ជាក់របស់លោក ព្រំ វណ្ណៈ អភិបាលរងខេត្តកំពង់ស្ពឺកាលព្រឹកថ្ងៃព្រហស្បតិ៍ទី៤ ខែមេសា ឆ្នាំ២០២៤ ក្នុងកិច្ចប្រជុំការងារបច្ចេកទេសស្តីពីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទត្រីមាសទី១និងលើកទិសដៅត្រីមាសទី២ឆ្នាំ២០២៤នៅមន្ទីរអភិវឌ្ឍន៍ជនបទ។

លោកអភិបាលរងក៏បានវាយតម្លៃខ្ពស់ចំពោះ ក្រុមការងារបច្ចេកទេស ផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ របស់មន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការដៃគូ អនុវត្តការងារមួយនេះឱ្យទទួលបាននូវលទ្ធផលល្អប្រសើរ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា គឺរស់នៅស្អាត ហូបស្អាត និង ផឹកស្អាត។

ជាមួយនោះដែរលោក ព្រំ វណ្ណៈ អភិបាលរងខេត្តនិងជាប្រធានក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទខេត្ត បានថ្លែងអំណរគុណដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលបានយកចិត្តទុកដាក់លើវិស័យមួយនេះ ដើម្បីលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើង និងសម្រេចឱ្យបានតាមគោលដៅដែលបានគ្រោងទុក ៕
អត្ថបទ កំពង់ស្ពឺ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner