សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៤ មេសា ២០២៤

១. សំបក និងកាកសំណល់គ្រាប់ស្វាយចន្ទី កំពុងត្រូវបានសិប្បកម្មក្នុងស្រុក និងក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីរបស់ជប៉ុន ពង្រឹងការកែច្នៃ ទាំងការចម្រាញ់យកប្រេង និងការផលិតជាថាមពលជីវម៉ាសសម្រាប់នាំចេញទៅទីផ្សារជប៉ុន – AMS Economy

២. អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ ដែលមាន Wi-Fi ខ្ពស់បំផុត ក្នុងចំណោមអាកាសយានដ្ឋាន ២០ ទូទាំងពិភពលោក ក្នុងឆ្នាំ២០២៤ ជាមួយនឹងពិន្ទុ ៣,៥០ លើ៥ – ខ្មែរថាមស៍

៣. ខេត្តកំពត បើកឱ្យទេសចរចូលកម្សាន្តឆ្នេរខ្សាច់ថ្មី ក្នុងឱកាសបុណ្យចូលឆ្នាំ មុនផែនការបញ្ចប់ការសាងសង់ – កម្ពុជាថ្មី

៤. ហ្វីលីពីន បញ្ជាឱ្យបិទសាលារៀនរាប់រយកន្លែង ដោយសារការកើនឡើងរលកកម្ដៅ – Bloomberg

៥. រុស្ស៊ី៖ បណ្តាញថាមពលបម្រុងសម្រាប់រោងចក្រថាមពលនុយក្លែអ៊ែរ Zaporizhia គាំងលែងដំណើរការ – Reuters

#ams1minute

ads banner