ថៃប្រឈមនឹងកម្ដៅ ៤៤.៥ អង្សាសេ ក្នុងខែនេះ

បាងកក៖ ស្ថាប័នព្យាករណ៍អាកាសធាតុថៃបានព្រមានថា សីតុណ្ហភាពខ្ពស់អាចឡើងដល់ ចន្លោះពី ៤៣ ដល់ ៤៤.៥ អង្សាសេ ក្នុងខែមេសានេះ។

ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ របស់ថៃ បានចេញផ្សាយ នាពេលថ្មីៗនេះ ដោយបានដកស្រង់ប្រភពពីនាយកដ្ឋានឧតុនិយម ឲ្យដឹងថា ក្នុងសប្តាហ៍ដំបូង នៃខែមេសា អាកាសធាតុក្តៅខ្លាំង និងក្តៅខ្លាំង ទំនងជាមាន នៅតំបន់ភាគឦសាន និងភាគខាងកើត ក្នុងនោះ គេបញ្ជាក់ថា សីតុណ្ហភាពខ្ពស់នៅក្នុងតំបន់ទាំងពីរនេះ អាចឡើងដល់ ៤១ ទៅ៤៣ អង្សាសេ ក្នុងអំឡុងពេលនេះ។ ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែមេសា អាចនឹងមានព្យុះនារដូវក្តៅ ថែមទៀតផង។

នាយកដ្ឋានឧតុនិយមបាននិយាយទៀតថា សីតុណ្ហភាពខ្ពស់បំផុត អាចកើនឡើង ចន្លោះពី ៤៣ ទៅ ៤៤.៥អង្សាសេ ជាពិសេស នៅភាគខាងជើង ឦសាន និងផ្នែកខាងលើ នៃតំបន់ទំនាបកណ្តាល និងខាងកើត។

ប្រភពក៏បានព្យាករណ៍ដែរថា ពេញមួយខែមេសានេះ សីតុណ្ហភាពនឹងខ្ពស់ជាងកម្រិតអប្បរមា ប្រហែល ៣០%៕ ប្រភពពី BangkokPost ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner