ជនសង្ស័យ ១៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀន ទូទាំងប្រទេសចំនួន ១១ករណី ថ្ងៃទី៧ ខែមេសា

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិបានឲ្យដឹងថា ជនសង្ស័យចំនួន ១៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១១ករណី ទូទាំងប្រទេស នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ ។

ក្នុងចំណោមជនសង្ស័យចំនួន ១៤នាក់ រួមមាន ជួញដូរ ៣ករណី ឃាត់ ៥នាក់ស្រី ០នាក់
ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៦នាក់ស្រី ០នាក់ បើកបរក្រោមឥទ្ធិពល ១ករណី ឃាត់ ១នាក់ស្រី ០នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ស្រី ០នាក់ វត្ថុតាងដែលចាប់យក សរុប ក្នុងថ្ងៃទី០៧ ខែមេសា រួមមាន មេតំហ្វេតាមីន(Ice) ស្មើ ៧២,០៩ក្រាម។ លទ្ធផលខាងលើ ០៦អង្គភាពបានចូលរួមបង្ក្រាប ៕

ប្រភព ៖ អគ្គស្នងការដ្ឋាននគបាលជាតិ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner