រដ្ឋបាលខេត្តរតនគិរី បានត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍ភ្ញៀវទេសចរ ជាតិ-អន្តជាតិនាក្នុងពេលពិធីបុណ្យចូលឆ្នាំថ្មី
អត្ថបទដោយ៖
គតិ យុត្ត
រតនគិរី:ខណ:នេះរដ្ឋបាលខេត្តរតនគិរីត្រៀមស្វាគមន៍ភ្ញៀវទេសចជាតិ-អន្តជាតិនាពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស
២៥៦៨ គ.ស២០២៤ដែលនឹងឈានចូលមកដល់នាពេលរួចរាល់ហើយ។
ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមរួចជាស្រេចក្នុងការរៀបចំតុបតែងលំអនៅតាមមន្ទីរ អង្គភាពសាមីខ្លួនដើម្បីស្វាគមន៍ភ្ញៀវទេសចរជាតិ-អន្តជាតិនាពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឱ្យកាន់តែអធិកអធមផងដែរ ។
ជាក់ស្តែងយើងសង្កេតឃើញមានការរៀបចំសណ្ដាប់ធ្នាប់ ការតុបតែងលំអផ្កាភ្ញី ភ្លេីងពណ៌នៅតាមទីសាធារណៈ ។ការតុបតែងភ្លើងចម្រុះពណ៌តាមដងវិថីសំខាន់ៗប្រកបដោយភាពទាក់ទាញ៕
ដោយ :គតិ យុត្ត