ក្រសួងការងារ៖ មន្ត្រីកម្ពុជា ជួយសម្រួលនីតិវិធីឯកសារ ជូនពលរដ្ឋខ្មែរនៅច្រកភាគីថៃ ដើម្បីពន្លឿនការវិលត្រឡប់ ចូលកម្ពុជា សម្រាប់ពិធីបុណ្យចូលឆ្នាំ

ភ្នំពេញ៖ ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះ បណ្តា ល វិជ្ជាជីវៈ ដែលជាប្រធានក្រុមការងារ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត-បាងក្លងលឹក បាន ឱ្យដឹងថា នៅថ្ងៃអាទិត្យទី៧ ខែមេសា មន្ត្រីកម្ពុជាដែលរួមមាន អគ្គកុងស៊ុល មន្ត្រីក្រសួង ការងារ អនុព័ន្ធការងារអមស្ថានទូតកម្ពុជានៅថៃ និងអាជ្ញាធរពាក់ព័ន្ធបានចុះជួយ សម្រប សម្រួលផ្នែកឯកសា រ ដល់ពលរដ្ឋខ្មែរនៅច្រកព្រំដែនខាងប្រទេសថៃ ដែលជាទីត្រូវបំពេញ នីតិវិធីមុនពេលបានចាកចេញមកកម្ពុជា ខណៈដែលពលរដ្ឋខ្មែរកាន់តែច្រើនបានសម្រុក ចាកចេញ មកស្រុកកំណើតសម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខ។

ឯកឧត្តម សាន គីមហុង អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារនៅច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត-បាងក្លងលឹក លើកឡើងថា៖ មន្ត្រីយើង បានចុះទៅជួយសម្រួលឯកសារដល់ បងប្អូនពលករដើម្បីឱ្យគាត់ចេញមកបានលឿន រហ័ស ដោយមិនអស់ថរិកាអ្វីទាំងអស់។

ការដាក់មន្ត្រីសម្របសម្រួលនេះ គឺធ្វើឡើងដើម្បីផ្តល់ភាពងាយស្រួល ជូនប្រជាពលរដ្ឋខ្មែរ ដែលវិលមកកម្ពុជាវិញដោយឥតគិតថ្លៃតាមការព្រមព្រៀងរវាងប្រមុខរដ្ឋាភិបាលកម្ពុជា-ថៃដែលជាកាដូជូនពលរដ្ឋ ទាំងសងខាង សម្រាប់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ទៅតាម គំនិតផ្តួ ចផ្តើមរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា កាលពី ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ក្នុងពេលជំនួបផ្លូវការ រវាងមេដឹកនាំទាំងពីរនៅទីក្រុងបាងកក ។

បើយោងតាមសេចក្តីប្រកាសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៤ ពលរដ្ឋខ្មែរដែលធ្វើដំណើរត្រឡប់ពីប្រទេសថៃវិញ មានចំនួនជាង ៩ម៉ឺន ៧ពាន់នាក់ ខណៈដែលពលករមានជាង ៣ម៉ឺន ១ពាន់នាក់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner