ប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សាសាលារៀនផី ឆឹង
បន្ទាយមានជ័យ៖វិញ្ញាបនបត្រ និងបណ្ណសរសើរ ត្រូវបាន ប្រគល់ ជូនដល់សិស្សានុសិស្ស និងបុគ្គលិកសិក្សា នៃសាលា រៀនផី ឆឹង កាលពីចុងសប្ដាហ៍កន្លងទៅនេះ ។សាលាផី ឆឹង ជាសាលារៀនចំណេះទូទៅ និងភាសាចិន ភាសាអង់គ្លេស ស្ថិតនៅ ភូមិខ្លាកូន ចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_15-26-20-1024x695.jpg)
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាឧត្តមទីប្រឹក្សាសមាគមខ្មែរ-ចិនខេត្តបន្ទាយ មានជ័យនិងចូលរួមដោយឯកឧត្តម អេង ប៊ុនឆាយ សមាជិកក្រុមប្រឹក្សាខេត្ត-ឧត្តមទីប្រឹក្សាសមាគម លោកឈូ ប៊ូនរឿង ប្រធាន មន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រេង សុផល អភិបាលក្រុងព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនទៀត។
ក្នុងឱកាសនេះលោក ឈូ ប៊ូនរឿង បានលើកឡើងថា រាជរដ្ឋា ភិបាល ក្រសួងអប់រំ និងអ្នកជំនាញ បានផ្តល់ទស្សនាទានថា ដើម្បី អនាគត រុងរឿង កូនចៅប្រជាពលរដ្ឋមានតែស្វែង រក ចំណេះ ជំនាញមកដាក់ខ្លួន។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_15-26-19-1024x682.jpg)
ឯកឧត្តម ឈើយ ចាន់ណា ឧត្តមទីប្រឹក្សាសមាគមខ្មែរ ចិន ខេត្តបន្ទាយមានជ័យបានជំរុញ ដល់សិស្សានុសិស្សឱ្យខិត ខំរៀនសូត្រ ចំណេះទូទៅជាភាសាខ្មែរអោយច្បាស់លាស់ និងក៏គួរតែរៀនភាសាអន្តរជាតិដូចជាទី១-ភាសាអង់គ្លេស ទី២-ភាសាចិនឬភាសា ណាទៀតតាមតម្រូវការជាក់ស្តែង ៕
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_15-26-15-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_15-25-55-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_15-25-56-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_15-25-54-1024x682.jpg)
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-09_15-26-04-1024x682.jpg)
ដោយ៖ឃិន គន្ធា