ព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ (Video Inside)
អត្ថបទដោយ៖
Apsara Net
សីតុណ្ហភាពកម្តៅក្នុងតំបន់វាលទំនាប នៅបន្តក្តៅក្នុងកម្រិត ៣៩អង្សាសេជាដដែល ក្នុងរយៈពេល ៣ថ្ងៃរវាងពីថ្ងៃ៩ ដល់១១មេសា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ភាគពាយព្យ នៃតំបន់ខ្ពង់រាប ដែលក្តៅបែកក្រហែងនេះ នឹងអាចមានភ្លៀងធ្លាក់ ជាមួយផ្គរ និងរន្ទះ និងខ្យល់កន្ត្រាក់ ដែលគ្របដណ្តប់លើផ្ទៃដី ១៥ភាគរយ។
នៅតំបន់វាលទំនាបនោះវិញ, សីតុណ្ហភាពកម្តៅអតិបរមាមានក្នុងកម្រិត ៣៨អង្សាសេ ប៉ុន្តែនាភាគពាយព្យ នៃតំបន់វាលទំនាបនេះ នឹងអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃ ១៥ភាគរយផងដែរ។
ចំណែកនៅតំបន់មាត់សមុទ្ទវិញ, សីតុណ្ហភាពកម្ដៅអតិបរមា មានកម្រិត ៣៦អង្សាសេ។ នៅតំបន់មាត់សមុទ្ទនេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី ១០ភាគរយ។