រកឃើញគ្រាប់បែកមិនទាន់ផ្ទុះនៅក្នុងខេត្តព្រះសីហនុ (Video Inside)
អត្ថបទដោយ៖
Apsara Net
ខេត្តព្រះសីហនុដែលប្រកាសអស់គ្រាប់មីន ត្រូវបានគេរកឃើញគ្រាប់បែកមិនទាន់ផ្ទុះមួយគ្រាប់ ស្ថិតក្នុងរណ្តៅដីមួយកន្លែង ក្បែរមាត់សមុទ្រ។
គ្រាប់បែកទម្លាក់ដែលរកឃើញក្នុងសប្តាហ៍នេះ គឺជាប្រភេទគ្រាប់ MK82 ទម្ងន់ប្រមាណ ២៣០គីឡូក្រាម ដែលជាគ្រាប់បែកទម្លាក់ពីលើយន្តហោះអាមេរិកាំង ក្នុងអតីតកាលសម័យសង្គ្រាមស៊ីវិល។
គ្រាប់បែកមិនទាន់ផ្ទុះនោះ ត្រូវបានអង្គភាពស៊ីម៉ាក់រកឃើញ និងដោះបន្សាបដោយជោគជ័យ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
យោងតាមអង្គការស៊ីម៉ាក់, ទីតាំងដែលរងការទម្លាក់គ្រាប់បែកទូទាំងប្រទេសកម្ពុជា ក្នុងអតីតកាលសង្គ្រាមស៊ីវិល មានចំនួន ១១ម៉ឺន ៥ពាន់ ២៧៣ទីតាំង។ បើគិតជាទម្ងន់សរុបមានចំនួនជាង ៤លានតោន និងមានគ្រាប់បែកចង្កោមជាង ២៧លានកូនគ្រាប់ ដោយសារការវាយប្រហារតាមផ្លូវអាកាស ដោយយន្តហោះអាមេរិកកាំង ដែលមានចំនួនជាង ៥០ម៉ឺនដង។