កម្ពុជាត្រៀមចូលឆ្នាំខ្មែរ (Video Inside)
នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ប្រជាជនកម្ពុជាទូទាំងប្រទេស នឹងប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែររយៈពេល៤ថ្ងៃ គឺនៅថ្ងៃទី១៣, ១៤, ១៥ និង១៦មេសា។ សម្រាប់ឆ្នាំរោងឆស័កពុទ្ធសករាជ ថ្ងៃខាងមុខនេះ, ថ្ងៃចូលឆ្នាំដំបូង គឺចំថ្ងៃសៅរ៍ ត្រូវចំនឹងព្រះនាង «មហោធរទេវី» ជារាជបុត្រីទី៧ របស់កបិលមហាព្រហ្ម។ អ្នកស្រាវជ្រាវវិទ្យាហោរាសាស្ត្រខ្មែរចិនសកលរបស់លោក អ៊ឹម បុរិន្ទ បានរៀបរាប់អំពីសង្ក្រាន្តឆ្នាំរោង ដែលនឹងមកដល់ថ្ងៃទី១៣មេសា។
តាមធម្មតាបុណ្យឆ្នាំខ្មែរ តែងមានចំនួនតែបីថ្ងៃទេ ប៉ុន្តែសម្រាប់ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨, បុណ្យចូលឆ្នាំនឹងមានរយៈពេលបួនថ្ងៃ ក្នុងនោះរួមមានថ្ងៃទីមួយ គឺថ្ងៃមហាសង្ក្រាន ឬថ្ងៃចូលឆ្នាំរោងឆស័ក, ថ្ងៃទី២ និងថ្ងៃទី៣ គឺថ្ងៃវារៈវ័នបត និងថ្ងៃទី៤ គឺថ្ងៃវារៈឡើងស័ក។ ហេតុអ្វីបានជាឆ្នាំរោងនេះ មានថ្ងៃវារៈវ័នបត រហូតដល់២ថ្ងៃ?
ខណៈទេវតាឆ្នាំរោង គឺជាព្រះនាង «មហោធរទេវី» នៃរាជបុត្រីទី៧ របស់កបិលមហាព្រហ្ម, ការរៀបរណ្តាប់ថ្វាយទេវតាឆ្នាំថ្មីនេះ មានការខុសគ្នាទាំងស្រុងពីទេវតាឆ្នាំចាស់។ តើសម្រាប់ទេវតាឆ្នាំថ្មី គេនឹងត្រូវរៀបរណ្តាប់អ្វីខ្លះ ដើម្បីទទួលទេវតា? សូមស្តាប់ការរៀបរាប់របស់លោក អ៊ឹម បុរិន្ទ