សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ មេសា ២០២៤

១. ត្រីមាសទី១ ឆ្នាំ២០២៤ កម្ពុជាអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្ម ១០៦គម្រោង ក្នុងទំហំ ២,២ពាន់លានដុល្លារនិងអាចបង្កើតការងារជិត ១១ម៉ឺនកន្លែង – AMS Economy

២. ត្រីមាសទី១ ឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ទទួលបានជើងហោះហើរត្រង់មកពី ៨ប្រទេស – AMS Economy

៣. សង្ក្រាន្តខ្មែរនៅជប៉ុន កូរ៉េ ម៉ាឡេស៊ី និងថៃ មានបង្ហាញម្ហូបអាហារ នំអន្សម នំគម និងល្បែងប្រជាប្រិយ – ខ្មែរថាមស៍

៤. មីយ៉ាន់ម៉ា សុំថៃ បើកផ្លូវឱ្យយន្តហោះយោធាចូលយកទាហានជាង ៤៧០នាក់ ដែលបាក់ទ័ពចាញ់ក្រុមប្រឆាំង -AFP

៥. ជប៉ុន អាមេរិក ហ្វីលីពីន និងអូស្ត្រាលីធ្វើសមយុទ្ធដែនសមុទ្ររួមគ្នាជាលើកដំបូង នៅសមុទ្រចិនខាងត្បូង – AP

#ams1minute

ads banner