ប្រធានាធិបតីអាមេរិកស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន នៅសេតវិមាន
អត្ថបទដោយ៖
លន់ សារ៉ាត
អាមេរិក៖ នៅថ្ងៃពុធនេះ ប្រធានាធិបតីអាមេរិក លោក Joe Biden និងស្ត្រីទីមួយ Jill Biden បានស្វាគមន៍នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida និងស្ត្រីទីមួយជប៉ុន Yuko Kishida នៅសេតវិមាន។
លោក នាយករដ្ឋមន្ត្រីជប៉ុន បាននិងកំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅសហរដ្ឋអាមេរិក ដោយលោកបានទៅដល់ទឹកដីអាមេរិក តាំងពីថ្ងៃអង្គារ។
ប្រភពផ្លូវការបានប្រាប់ Yahoo ថា ជុំវិញទស្សនកិច្ចនេះ សហរដ្ឋអាមេរិក និងជប៉ុនគ្រោងនឹងមានជំនួបកំពូល ផ្តោតជាពិសេស លើវិស័យការពារជាតិ និង បញ្ញាសប្បនិម្មិត ឬ AI។
ក្រៅពីនេះ ក៏នឹងមានកិច្ចសហប្រតិបត្តិការថ្មី នៅក្នុងវិស័យលំហអាកាស ព្រមទាំង ការប្រែប្រួលអាកាសធាតុផងដែរ នេះបើតាមប្រភពដដែល។ មេដឹកនាំទាំងពីរ គ្រោងនឹងបង្ហាញ អំពីកម្មវិធី និងគំនិតផ្តួចផ្តើម ថ្មីៗ ចំនួន ជាង៧០៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ