តំបន់ប្រតិបត្តិការសឹករងកណ្តាលរៀបចំពិធីចម្រើនព្រះបរិត្ត បង្សុកូល ឧទិ្ទសកុសល ជូនដល់វិញ្ញាណក្ខន្ធ យុទ្ធជន ពលីជីវិតក្នុងសម័យសង្គ្រាម និងអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
(ខេត្តកណ្តាល)៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម និងលោកជំទាវ ដុង សុឌីណែត ព្រមទាំងមានការអញ្ជើញចូលរួមពីលោកមេបញ្ចាការរង នាយការិយាល័យ ផ្នែក ជានាយ ទាហាន នាយទាហានរង រួមជាមួយអតីតយុទ្ធជន ក្រុមគ្រួសារ និងពុទ្ធបរិស័ទ ដែលមាន ទីលំនៅជាប់និងទីបញ្ជាការ នៅព្រឹកថ្ងៃ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំពិធី ចម្រើន ព្រះបរិត្ត បង្សុកូល ឧទិ្ទសកុសល ជូនដល់វិញ្ញាណក្ខន្ធ យុទ្ធជន ពលីជីវិតក្នុងសម័យ សង្គ្រាម និងប្រោះព្រំថ្វាយព្រះពរជ័យ លើករាសី និងអបអរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ដែលនឹងឈានចូលមកដល់ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសាខាងមុខ ទៅតាមគន្លងទំនៀមទម្លាប់ប្រពៃណី ព្រះពុទ្ធសាសនា ដោយបាននិមន្ត ព្រះសង្ឃ ចំនួន ៣អង្គ សូត្រមន្តចំរើនព្រះបរិត្ត សមាទានសីល និងទទួលយកនូវសិរីសួស្តីឆ្នាំថ្មី និងសូមទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី សូមជួយប្រោះព្រំពរជ័យ សិរីសួស្តី វិបុលសុខ មហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជានាយទាហាន នាយទាហានរង ពលទាហាន ទូទាំងតំបន់ប្រតិបត្តិការសឹករងកណ្តាល ។
នៅក្នុងឱកាសនេះដែរ លោកជំទាវ ដុង សុឌីណែត បានចែកជូនថវិកា ជូនដល់ នាយ-ពលទាហាន នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ម្នាក់ៗចំនួន ២ម៉ឺនរៀល និងចែកអំណោយសារ៉ុង ជាអនុស្សាវរីយ៍ដល់អតីតយុទ្ធជន ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងសារ៉ុង១ផងដែរ ។
ឧត្តមសេនីយ៍ត្រី នៃ និយម និងលោកជំទាវ បានជូនពរសព្វសាធុការ ជូនដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការ សឹករង កណ្តាល និងក្រុមគ្រួសារ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ នេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលគ្រប់ៗក្រុម គ្រួសារ និងជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ។
នៅក្នុងឱកាសនេះដែរ លោកជំទាវ ដុង សុឌីណែត បានចែកជូនថវិកា ជូនដល់ នាយ-ពលទាហាន នៃទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល ម្នាក់ៗចំនួន ២ម៉ឺនរៀល និងចែកអំណោយសារ៉ុង ជាអនុស្សាវរីយ៍ដល់អតីតយុទ្ធជន ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ម្នាក់ៗទទួលបានថវិកា ២ម៉ឺនរៀល និងសារ៉ុង១ផងដែរ៕
អត្ថបទ រូបភាព ៖ ង៉ាន់ ទិត្យ