សម្តេចធិបតីលើកទឹកចិត្តមន្ត្រីអនុវត្តច្បាប់បន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តមន្ត្រីអនុវត្តច្បាប់បន្តបង្ក្រាបបទល្មើសធនធានធម្មជាតិ ដែលបំផ្លាញបរិស្ថានបឹងទន្លេសាប។
រាជរដ្ឋាភិបាល បានព្រមានការចាប់ខ្លួន និងបញ្ចប់តួនាទីមន្ត្រីរាជការណា ដែលបានជាប់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។ កាលពីដើមខែមេសានេះ មនុស្ស ៣នាក់ដែលពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ ក្នុងបឹងទន្លេសាប ក្នុងនោះរួមមានម្នាក់ជាអភិបាលរងស្រុកកំពង់លែង ត្រូវបានចាប់ខ្លួន ក្នុងករណីឈូសឆាយដីលិចទឹក ស្ថិតនៅចំណុចបឹងតាទុម ភូមិកង្កែប ឃុំច្រណូក នៃស្រុកកំពង់លែង។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានលើកទឹកចិត្តដល់មន្ត្រីអនុវត្តច្បាប់បន្តធ្វើកិច្ចការបង្ក្រាបបទល្មើសធនធានធម្មជាតិនោះថែមទៀត។