សម្តេចធិបតីថ្លែងបង្ហាញក្តីបារម្ភឥទ្ធិពលដែលបង្កផលប៉ះពាល់បង្កើតនូវចំណោទទឹក (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាបានថ្លែងបារម្ភជុំវិញភាពខ្សត់ទឹករបស់ពិភពលោក ដោយសារតែភាពប្រែប្រួលអាកាសធាតុ, សកម្មភាពអវិជ្ជមានរបស់មនុស្ស, កំណើនប្រជាជន និងការរីកចំរើនលឿន របស់ពិភពលោក។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងនូវកត្តាប្រែប្រួលអាកាសធាតុ ដែលបង្កនូវចំណោទបញ្ហាទឹក នៅក្នុងប្រទេសកម្ពុជា និងប្រទេសក្នុងតំបន់។
ក្រុមអ្នកជំនាញបានថ្លែងថា នៅក្នុងឆ្នាំ២០២៤នេះ បាតុភូតកម្តៅ El Nino បាននិងកំពុងវាយលុកខ្លាំងដាក់លើបណ្តាប្រទេសជាច្រើន ក្នុងពិភពលោក ក្នុងនោះរួមមានប្រទេសក្នុងតំបន់អាមេរិកខាងត្បូង និងអាមេរិកកណ្តាល, វាយលុកមកក្នុងតំបន់អាស៊ីខាងត្បូង, វាយលុកមកលើ តំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានទាំងកម្ពុជា និងមកលើប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិកថែមទៀត។