ជួយគ្នាក្នុងគ្រាលំបាក: គ្រួសារអតីតយុទ្ធជនបួនគ្រួសារបានទទួលអំណោយ

កំពង់ធំ៖ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ និង លោកស្រី ហៀវ ចាន់រី អនុប្រធានមន្ទីរកិច្ចការនារី ខេត្តកំពង់ធំបាននាំយកអំណោយ ជូនដល់គ្រួសារអតីតយុទ្ធជនដែលដែលស្ថិតនៅលើដីសម្បទានសង្គមកិច្ចចំនួនបួនគ្រួសារ នៅភូមិដងក្តារ ឃុំក្រយា  ស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែ មេសា ឆ្នាំ ២០២៤។

ឆ្លៀតក្នុងឱកាសនេះ លោកស្រី ង៉ែត ណារីន បានសាកសួរសុខទុក្ខ ដល់អតីតយុទ្ធជន និងកោតសសេីរដល់ការលះបង់សាច់ស្រស់ ឈាមស្រស់តស៊ូការពារទឹកដីតាំងតែពីមានសង្រ្គាមរហូតមានសុខសន្តិភាព ។បេីគ្មានបងប្អូនទេប្រទេសយេីងក៏គ្មានសុខសន្តិភាពដូចពេលនេះដែរ។

ចំណែកលោកស្រី ហៀវ ចាន់រី បានលេីកទឹកចិត្តដល់អតីតយុទ្ធជន ដែលបានធ្វើជាគំរូដល់យុវជនជំនាន់ក្រោយ៕
ដោយ:ប៊ុន រដ្ឋា

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner