អនុប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់ជូនភូមិកុមារកំព្រា

រតនគិរីៈក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស ២០២៤ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែមេសាឆ្នាំ២០២៤ លោកជំទាវ ឃឹម សុខឃាង ញ៉ែម សំអឿន អនុប្រធានប្រតិបត្តិសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី បានដឹកនាំសមាជិកសមាជិកា ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ទាល់របស់លោកជំទាវជូនដល់កូនៗ នៅភូមិកុមារកំព្រា(SOS)ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

អំណោយមានអង្ករ,មីត្រីខ,ទឹកក្រូច,ប៊ីចេង ,ស្ករ ,អំបិល, ប្រេងឆា៕


ដោយ:គតិ យុត្ត

ads banner