ហ្វូង កុក ដ៏ច្រើនហោះហើរពេញផ្ទៃទឹកនៅតំបន់រ៉ាមសារស្ទឹងសែន
(ភ្នំពេញ)៖ នេះជារូបភាពដែលត្រូវគេថតបាន ពីទិដ្ឋភាពសត្វកុកដ៏ច្រើនលើសលុប កំពុង ហើរ យ៉ាងសក្បុស ពាសពេញផ្ទៃទឹកនៅតំបន់រ៉ាមសារស្ទឹងសែន ខេត្តកំពង់ធំ។
អង្គការជីវិតធម្មជាតិនៅកម្ពុជា (NatureLife Cambodia)បានឱ្យដឹងថារូបភាពនេះ ថតបានដោយមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ធំក្នុងពេលចុះល្បាត។
គួរបញ្ជាក់ថា តំបន់រ៉ាមសារស្ទឹងសែនស្ថិតក្នុងខេត្តកំពង់ធំ ជាតំបន់មានសក្តា នុពលមិនចាញ់ តំបន់រ៉ាមសារក្នុងខេត្តផ្សេងទៀតទេ។ តំបន់នេះ មានផ្ទៃដីទំហំ ៩២៩៣ហិកតា និងត្រូវបានចុះបញ្ជីនៅអំឡុង ឆ្នាំ ២០១៨។

តំបន់រ៉ាមស្ទឹងសែន មានព្រៃលិចទឹកដែលផ្ដល់ទីជម្រកសម្រាប់ពពួកសត្វស្លាបជាង ៧៩ប្រភេទ ដូចជាស្មោញ ត្រដក់តូច ត្រដក់ធំ ទុងប្រផេះ អង្កត់ខ្មៅ អកត្រីក្បាល ប្រផេះ និងថនិកសត្វប្រមាណ៩ប្រភេទ។ លើសពីនេះ តំបន់នេះមានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹកដែលមានអំណោយផលដល់អេកូទេសចរណ៍ ធម្មជាតិ។
សូមជំរាបថាតំបន់រ៉ាមសារ (តំបន់ដីសើម) នីមួយៗ សម្បូរដោយធនធានធម្មជាតិ សត្វប្រភេទកម្រ ជីវៈចម្រុះ ដែលជាសក្តានុពលសម្រាប់ការអភិរក្ស និងវិស័យទេសចរណ៍ ៕


ដោយ ៖ ម៉ាដេប៉ូ