ក្រសួងបរិស្ថានបានបញ្ជ្រាបចំណេះដឹងបរិស្ថាន ស្តីពីការប្រែប្រួលអាកាសធាតុ ជាមួយយុវជន និងអ្នកសារព័ត៌មាន

(ភ្នំពេញ)៖ក្រសួងបរិស្ថានបានរៀបចំបញ្ជ្រាបចំណេះដឹងបរិស្ថាន ស្តីពីការប្រែប្រួល អាកាសធាតុ ជាមួយយុវជន និងអ្នកសារព័ត៌មាន រយៈពេល៥ថ្ងៃចាប់ពីថ្ងៃ០៧ ដល់ថ្ងៃ ទី ១១ ខែមេសា ឆ្នាម២០២៤ ក្នុងខេត្តសៀមរាប ក្រោមការជួយ ឧបត្ថម្ភពីគម្រោង CCCA3/ ក្រសួងបរិស្ថាន ដែលពីធិបើកបានចាប់ផ្តើមនាថ្ងៃទី០៩ខេមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម យន់ លីនណា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ។

នៅក្នុងវេទិកានេះ យុវជនចំនួនជាង ១០០នាក់ នៃសហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ ក្រុមនិស្សិតបញ្ញវ័ន្តក្មេងវត្ត និង អ្នកសារព័ត៌មានចំនួន ៣០នាក់ មកពីស្ថានីយវិទ្យុ ទូរទស្សន៍ និងសារព័ត៌មានអេឡិក ត្រូនិ កចំនួន ២៥ស្ថាប័ន បានទទួលចំណេះដឹងកាន់តែច្បាស់ និងមានការគិតវិជ្ជមាន លើបរិស្ថាន ជាពិសេសលើស្ថានភាពទូទៅនៃការប្រែប្រួលអាកាសធាតុ ជំនាញអំពីការ វាយតម្លៃភាពងាយរងគ្រោះ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ការអនុវត្ត ស្វ័យ បន្ស៊ាំ និងផែនការបន្ស៊ាំឱ្យកាន់តែមានប្រសិទ្ធភាព សកម្មភាពដែលបាននឹង កំពុង អនុវត្ត ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិ និងសកម្មភាពមេត្រីបរិស្ថានជាដើម។ ជាមួយគ្នានេះ អ្នកចូលរួម បានធ្វើការ ពិភាក្សា ចែករំលែកបទពិសោធនិ៍ និងមានការធ្វើបទបង្ហាញពីមន្ត្រីជំនាញពាក់ព័ន្ធ ។

សូមបញ្ជាក់ថា អ្នកសារព័ត៌មាន ក៏បានចុះផ្ទាល់លើទីតាំងគម្រោង ដើម្បីស្វែងយល់ បង្កើនចំណេះដឹងបន្ថែម បង្កើតអត្ថបទសរសេរ និងវីដេអូផ្សព្វផ្សាយ ពីការអនុវត្តល្អ នៅតាមតំបន់គម្រោងអាទិភាពក្នុងភូមិសាស្រ្ត ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ នៅក្នុងស្រុកបាគង ខេត្តសៀមរាប សម្រាប់ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

បន្ទាប់ពេនេះ នៅថ្ងៃចុងក្រោយអ្នកចូលរួម បានស្វែងយល់ពី ទីតាំងគោលដៅលំហែ បៃតងកម្ពុជា ក្នុងឧទ្យានជាតិព្រះជ័យវរ័ន្មនរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្ត ខេត្តសៀម រាប ដោយមានចូលរួមសម្របសម្រួលនិងគាំទ្រពីមន្ទិរបរិស្ថាន ខេត្តសៀមរាប និងគម្រោង និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំអនុវត្តដោយ ក្រសួង បរិស្ថាន និងក្រសួងអភិវឌ្ឍជនបទ ក្រោមហិរញ្ញប្បទានធនាគារពិភពលោក មូលនិធិបរិស្ថានសកល និងរាជរដ្ឋាភិបាលកម្ពុជា ។ លើសពិនេះអ្នកសារព័ត៌មាន បានធ្វើការសម្ភាសន៍ និងរៀបចំធ្វើបទយកការណ៍ ជាមួយប្រជាសហគមន៍ ដើម្បីផ្សព្វផ្សាយជូនសាធារណៈជនជ្រាបជាព័ត៌មានពីសម្បត្តិវប្បធម៌ធម្មជាតិ និងការអភិវឌ្ឍជីវភាពរបស់ប្រជាសហគមន៍ នៅក្នុងតំបន់ការពារធម្មជាតិ ៕

ដោយ ៖ ដេប៉ូ
រូបភាព ៖ គ្រីសម្បត្តិ និង សែម បូរិន

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner