រដូវចូលឆ្នាំថ្មី អាជីវករលក់ផ្លែគុយនៅដងផ្លូវជាតិលេខ៦ សប្បាយប្រមូលប្រាក់

កំពង់ធំ៖ ផ្លែគុយ ជាប្រភេទផ្លែនៃរុក្ខជាតិព្រៃម៉្យាងដែ ល អាច បរិភោគ បាន និងពេញនិយមទៀតផង។នេះដោយសាររសជាតិ ជូរអែមរបស់វា បើទោះបីសម្បករបស់វាមានជ័រពណ៌ស បន្តិចក្តី។ដើមរបស់វា ជាវល្លិ៍តោងឡើងតាមរុក្ខជាតិដទៃទៀត។វា មាន ផ្លែ ទំហំតូច ធំ ទៅតាមប្រភេទពូជរបស់វា ដោយជាមធ្យមមាន ទំហំ ប៉ុនកដៃកូនក្មេង។ពេលនៅខ្ចីផ្លែរបស់វាមានពណ៌បៃតងខ្ចី។នៅពេលទុំ មានពណ៌លឿងខ្ចី និងខ្លះលឿងទុំ។

រុក្ខជាតិព្រៃមួយប្រភេទនេះតែងផ្តល់ផលចាប់ពីខែកុម្ភៈដល់ខែឧសភា ។គឺចំរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលជាឱកាសនៃការ រកប្រាក់ពីការលក់ផល្លានុផលមួយនេះ។

ចាប់តាំងពីមុនថ្ងៃបុណ្យចូលឆ្នាំថ្មី និងក្នុងអំលុងបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ នៅដងផ្លូវជាតិលេខ៦ ពី ខេត្ត កំពង់ធំ មកកាន់ខេត្តសៀមរាប យើងសង្កេតឃើញមាន ការដាក់ លក់ជាហូរហែលើតុឈើតូចៗល្មមឬគ្រែ នូវផ្លែគុយ ដែលមាន
ការ ចងជាចង្កោមរួចជាស្រេច។អ្នកដំណើរជាច្រើននាក់បន្ត បន្ទាប់ តែងតែឈប់យានជំនិះដើម្បីសាកសួរនិងទិញផ្លែគុយ ដើម្បី បរិភោគ ភ្លាមៗ ឬផ្ញើសាច់ញាតិមិត្តភក្រ្តជាដើម។

នៅពីក្រោយតុឈើដែលដាក់ផ្លែគុយពេញគួរឱ្យចង់ភ្លក្ស អ្នកស្រី យន់ ថាន រស់នៅភូមិត្រពាំងឬស្សី ឃុំត្រពាំងឬស្សី ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំបានប្រាប់ថា ទីផ្សារផ្លែគុយឆ្នាំនេះមាន តម្លៃ ចាប់ពីពីរម៉ឺនរៀល រហូតដល់ពីរម៉ឺនប្រាំពាន់រៀល ក្នុងមួយគីឡូ ក្រាម។ក្នុងមួយថ្ងៃអ្នកស្រីអាចលក់បានចាប់ពី៤០គីឡូ ក្រាមឡើង ទៅកាលពីមុនថ្ងៃចូលឆ្នាំ។ ចំណែកក្នុងថ្ងៃ បុណ្យចូលឆ្នាំអ្នកស្រី អាច លក់បានលើសពី៥០គីឡូក្រាម។ក្នុងចំនួននេះអ្នកស្រីអាចរក ប្រាក់ចំណេញចាប់ពីជិត១០ម៉ឺនរៀលរហូតដល់ជាង១០ម៉ឺនរៀល។

ស្រ្តីវ័យ៤២ឆ្នាំដែលជាលក់ផ្លែគុយជិត១០ឆ្នាំរូបនេះ បានទទួល ទិញពីគេយកមកលក់បន្ត។ អ្នកស្រីប្រាប់ថា រយៈពេលពីរថ្ងៃគឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ខែមេសាអ្នកស្រីលក់ដាច់ខ្លាំង ដោយសារចំនួនអ្នកដំណើរច្រើន។

ជាអ្នកលក់ផ្លែគុយដូចគ្នា ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីអ្នកស្រី យន់ ថាន , អ្នកនាង ស្រីមុំ បានឱ្យដឹងថា អ្នកស្រីពិតជា សប្បាយ ចិត្តពីព្រោះអ្នកនាងលក់ផ្លែគុយដាច់គួរសម។ក្នុងមួយថ្ងៃអ្នកនាង អាចរកប្រាក់ចំណេញចាប់ពីជាង១០ម៉ឺនរៀលឡើងទៅ។មួយ រដូវផ្លែគុយ គិតត្រឹមថ្ងៃទី១៤ ខែមេសា អ្នកនាងអាចរកប្រាក់ ចំណេញ បានជាងពីរលានរៀលពីរបរតាមរដូវមួយនេះ។

ទោះជាអ្នកនាងអាចរកកម្រៃបានគួរសមក្តី ក៏ស្រ្តីរូបនេះបានប្រាប់ ថាឆ្នាំនេះផ្លែគុយខ្សត់ជាងឆ្នាំមុនដោយសារតែ អាកាសធាតុក្តៅ ។អ្នកនាងបញ្ជាក់ថា បើផ្លែគុយសម្បូរអ្នកនាងក៏អាចរកប្រាក់កម្រៃ ច្រើនដែរ។តែឆ្នាំនេះផ្លែគុយមិនសូវសម្បូរធ្វើឱ្យការរកប្រាក់ ចំណូល ក៏បានតិចទៅតាមនោះដែរ”។

អ្នកស្រី កែវ ទ្រល អ្នកលក់ផ្លែគុយនៅខេត្តកំពង់ធំម្នាក់ទៀតបាន បង្ហាញពីអារម្មណ៍ត្រេកអរពីព្រោះការលក់ដូររបស់គាត់ ដាច់ ខ្លាំងណាស់ក្នុងអំលុងបុណ្យចូលឆ្នាំថ្មី។និយាយដោយទឹកមុខ ញញឹមញញែម អ្នកស្រី បង្ហើបថា គាត់អាចរកចំណេញបាន មិន ទាបជាង១០ម៉ឺនរៀលទេក្នុងមួយថ្ងៃ។ផ្លែគុយដែលគាត់ យកពីគេ ប៉ុន្មានគឺលក់អស់ៗពីគ្រែតែម្តង។

ចំណែក លោក ដន វ៉ាន់ដា អ្នកលក់គុយនៅខេត្តកំពង់ធំដដែល នេះដែរបានឱ្យដឹងថាផ្លែគុយរបស់លោកបានទិញពីអ្នករកនៅ ភ្នំគូលែន ខេត្តសៀមរាប។គាត់អាចរកចំណូលបានល្មមគួរសម ដោយសារទីកន្លែងដែលលោកលក់មានអ្នកលក់ដូចៗគ្នាច្រើន ម្ល៉ោះហើយការលក់មិនសូវដាច់ដូចកន្លែងដទៃឡើយ។

គួរបញ្ជាក់ថាដើមគុយជារុក្ខជាតិវល្លិ៍ភាគច្រើនដុះនៅតាមតំបន់ព្រៃដែលមានដើមឈើធំៗនិងតាមតំបន់ភ្នំជាដើម។ដើមគុយសម្បូរ ដុះនៅ ខេត្តកំពង់ធំ សៀមរាប កោះកុង និងខេត្តស្ទឹងត្រែង ជា ដើម។ផល្លានុផលព្រៃមួយនេះក្រៅពីនិយមលក់នៅដងផ្លូវ
ជាតិ លេខ៦ ឬបណ្ដាខេត្តទាំងនេះក្តីក៏មានឈ្មួញទិញ យក មក លក់បន្តនៅរាជធានីភ្នំពេញផងដែរ៕
អត្ថបទ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner