រដ្ឋបាលខេត្តកំពង់ស្ពឺ រៀបចំពិធីទទួលទេវតាឆ្នាំថ្មីព្រះនាម មហោទរាទេវី
អត្ថបទដោយ៖
ម៉ុន សំអាត
កំពង់ស្ពឺ៖ កាលពីរាត្រីថ្ងៃសៅរ៍ទី១៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងពិធីទទួល ទេវតាឆ្នាំ ថ្មី ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ព្រះនាម មហោទរាទេវី ដែលជា បុត្រីទី ៧ របស់កបិលមហាព្រហ្ម ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលពិធីនេះបានប្រារព្ធធ្វើឡើង នៅលើសួនច្បារសម្ដេចព្រះ សង្ឃរាជ ជួន ណាត ដែលមានការចូលរួមពីសំណាក់ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល កងកម្លាំងទាំងបី អាជ្ញាធរក្រុង មន្ត្រីរាជការ យុវជន និងបង ប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ៕
ដោយ៖ម៉ុន សំអាន