អ្នកសារព័ត៌មានមកពីប្រាំមួយប្រទេស ចូលរួមកម្មវិធីសៀមរាបសង្ក្រាន្ត
សៀមរាប៖ ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចំនួនប្រាំមួយបាន ធ្វើទស្សនកិច្ចស្វែងយល់និងចូលរួមព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប។ប្រតិភូបាន បង្ហាញ វត្តមាននៅសណ្ឋាគារ សុខាល័យអង្គរខេត្តសៀមរាប កាលពីព្រឹក ថ្ងៃអាទិត្យទី១៤ ខែមេសា ឆ្នាំ២០២៤។
ក្រុមអ្នកសារព័ត៌មានមកពីប្រទេសចិន , កម្ពុជា ,ឡាវ ,ថៃ , មីយ៉ាន់ ម៉ា និង វៀតណាម ។កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមការ ដឹកនាំរបស់ ឯកឧត្តម ហាស់ សំអាត រដ្ឋលេខាធិការក្រសួង ព័ត៌មាន លោក សំកុល សុចិត្រា អភិបាលខេត្តសៀមរាប លោក Lu Qizhi តំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក Lu Qizhi តំណាងស្ថានទូត ចិនប្រចាំប្រទេសកម្ពុជារួចមក ឯកឧត្តម ហាស់ សំអាត បានគូស បញ្ជាក់អំពីគោលបំណងរបស់គណៈប្រតិភូទាំងប្រាំមួយប្រទេស ដែលជាប្រទេសជាប់តាមដងទន្លមេគង្គ។ឯកឧត្តម បន្តថា ជា ប្រទេស ជាប់តាមសណ្តទន្លេមេគង្គ ចិន ,មីយ៉ាន់ម៉ា , ថៃ , ឡាវ ,កម្ពុជា និង វៀតណាមជាប្រទេសដែលរៀបចំ សង្ក្រាន្តមានភាព ស្រដៀងៗគ្នា ។ដោយសារកត្តានេះហើយ ទើបកម្ពុជារៀបចំធ្វើ នូវបទបង្ហាញអំពីការរៀបចំសង្ក្រាន្ត និង រាល់សកម្មភាពក្នុង សង្ក្រាន្ត សំដៅលើកកម្ពស់ពីវប្បធម៌ប្រពៃណីជាតិយើង ។
តាមរយៈទស្សនកិច្ចគណៈប្រតិភូសារព័ត៌មានបរទេសនេះ កម្ពុជា រំពឹងអ្នកសារព័ត៌មានទាំងនេះធ្វើការជួយផ្សព្វផ្សាយពីវប្បធម៌ និងសម្បត្តិវប្បធម៌ជាតិ នៃប្រាង្គប្រាសាទ ព្រមទាំងបានយល់ ដឹងពីស្ថានភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋខ្មែរ និង ភាពរីក ចម្រើនរបស់កម្ពុជាក្រោមដំបូលសុខសន្តិភាព នៃកិច្ចដឹកនាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
តាមការបញ្ជាក់របស់ស្ថានទូតចិនប្រចាំកម្ពុជាថា ប្រទេសចិន នឹងជួយផ្សព្វផ្សាយពីវប្បធម៌របស់កម្ពុជា សំដៅជំរុញទាក់ទាញ ដល់ភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា ។
លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាបបានបញ្ជាក់ថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្តនិងក្នុងនាម តំណាង ឱ្យគណៈកម្មការរៀបចំព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូដែលបានមកទស្សនកិច្ចសិក្សាស្វែងយល់ក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរកំពុងទទួលអំណរសាទរបុណ្យចូលឆ្នាំថ្មី ។
លោកបានប្រាប់ប្រតិភូថា ឆ្នាំ២០២៣កន្លង ទៅ សហភាពសហព័ន្ធយុវជនកម្ពុជាក៏បានរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីខេត្តសៀមរាបឡើងវិញ ដែលត្រូវនឹងខួប១០ ឆ្នាំនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ។សម្រាប់ឆ្នាំ២០២៤នេះ ដោយ ទទួលបានកិច្ចសហការពីរដ្ឋបាលខេត្ត គ្រប់ស្ថាប័ន មន្ទីរអង្គភាព ពាក់ព័ន្ធ និងដៃគូសហការ បានរៀបចំព្រឹត្តិការណ៍ សៀមរាប សង្ក្រាន្តឆ្នាំ២០២៤ ក្នុងគោលបំណងជួបជុំ យុវជន និងមហាជន ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ និងដើម្បីទទួលភ្ញៀវជាតិ អន្តរជាតិ មកទស្សនានៅខេត្តសៀមរាប ៕
ដោយ៖ស៊ាន សុផាត