អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល៖ ក្រោមម្លប់នៃសុខសន្តិភាព ប្រជាពលរដ្ឋយ៉ាងច្រើនកុះករចូលរួមសប្បាយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ លោក ថុល សុផាន់ណា អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានថ្លែងថា ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានរៀបចំ ដឹកនាំ និងថែមទាំងបានណែនាំឱ្យអភិបាលរាជធានី ខេត្តទូទាំងប្រទេស រៀបចំនៅកម្មវិធីសង្ក្រាន្តឆ្នាំថ្មី ដែលមានការចូលរួមសប្បាយរីករាយយ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋ និងស្រទាប់យុវជនខ្មែរ ដោយមានការរៀបចំ និងជួយសម្របសម្រួលផ្ទាល់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាបាននៅសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០៤។

អ្នកនាំពាក្យសម្ព័ន្ធភាពបណ្តុំសមាគមអង្គការសង្គមស៊ីវិល បានមានប្រសាសន៍បន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលមានរយៈពេល៤ថ្ងៃ គឺជាពេលវេលានៃការជួបជុំបងប្អូនរបស់ប្រជាពលរដ្ឋខ្មែរក្រោមម្លប់នៃសុខសន្តិភាព ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ដោយសម្តេចបានខិតពុះពារនាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជារហូតមកដល់បច្ចុប្បន្ននេះ។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការជួយសម្របសម្រួលដល់ប្រជាពលរដ្ឋខ្មែរដែលធ្វើការនៅប្រទេសថៃ បានមកស្រុកកំណើតជួបជុំក្រុមគ្រួសារ ព្រមទាំងមានការរៀបចំរថយន្តក្រុងសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋទៅស្រុកកំណើតទូទាំងរាជធានី ខេត្ត ដោយមិនមានការចំណាយថ្លៃសេវានានានោះឡើយ៕
ដោយ៖ពលជ័យ

ads banner