កម្មវីធីកំពតសង្ក្រាន្ត ទាក់ទាញអ្នកដើរកម្សាន្តដល់យប់ជ្រៅ
កំពត៖ ជាមួយនឹងការសម្ពោធកំពតសង្រ្កាន្តកាលពីរាត្រីថ្ងៃ សៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលមានស្រុក កំណើត មកពីបណ្តាស្រុកនៃខេត្តកំពត បានលើកឡើងថា ខេត្តកំពត បច្ចុប្បន្នរីកចម្រើនប្លែកច្រើនណាស់។ពិសេសការរៀបចំ សម្រាប់ កម្មវិធីកំពតសង្ក្រាន្តស្អាតទាក់ទាញគួរឱ្យចង់មកលេងកម្សាន្ត ។ភ្ញៀវរំពឹងថា នៅថ្ងៃទី២នៃថ្ងៃចូលឆ្នាំថ្មី ខេត្តនឹងមានភ្ញៀវកាន់ តែ ច្រើនថែមទៀត។
ប្រជាជនខេត្តកំពតកត់សម្គាល់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត មានការអភិវឌ្ឍយ៉ាងច្រើន។ ពិសេស ការរៀបចំសង្ក្រាន្តឆ្នាំថ្មី មានភាពល្អប្រសើរ ទាំងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងតុបតែងសោភណតាមទីសាធារណៈ ផ្សេងៗ។ ពិសេសសមទ្ធិផលថ្មីជាច្រើននៅក្មុងក្រុងកំពតដូច ជា ឆ្នេរកម្សាន្ត សំណាកសេះសមុទ្រដ៏ទាក់ទាញបំផុត។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បាន ប្រាប់ទូរទស្សន៍អប្សរាថា សម្រាប់ថ្ងៃទី១ ស្ថានភាពទូទៅក្នុង ពិធីបុណ្យចូលឆ្នាំបានប្រព្រឹត្តទៅដោយរលូន ពុំមានបញ្ហាអ្វីមួយ កើតឡើង គួរឱ្យកត់សម្គាល់ទេ។ ដោយឡែកម្សិលមិញ សម្រាប់ កម្មវិធីសង្ក្រាន្តមិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែគេសង្កេតឃើញ ថា ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបាន មកកម្សាន្តច្រើននៅក្នុង ក្រុងកំពតរហូតដល់យប់ជ្រៅ។ ដោយឡែកនៅតាមតំបន់ រមណីយដ្ឋានផ្សេងៗក្នុងខេត្ត មានទេសចរជិតពីរម៉ឺននាក់ បានធ្វើដំណើរកម្សាន្ត៕
អត្ថបទនិងរូបភាព៖សិលា សារិន