សម្តេចធិបតី ហ៊ុន ម៉ាណែត៖ “ទឹកគឺជាធនធានដ៏មានសារៈសំខាន់ សម្រាប់ទ្រទ្រង់ភាវៈមានជីវិតទាំងអស់ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ក្នុងរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ធនធានទឹកត្រូវបានកំណត់នៅក្នុងគោលដៅទី៦ ដើម្បីចូលរួមចំណែកសម្រេចបាននូវគោលដៅនេះ រាជរដ្ឋាភិបាលតែងតែផ្តល់អាទិភាពខ្ពស់ចំពោះវិស័យធនធានទឹក តាមរយៈការជំរុញការគ្រប់គ្រងធនធានទឹកឱ្យកាន់តែប្រសើរ ដើម្បីធានាបាននូវសន្តិសុខទឹកក្នុងក្របខ័ណ្ឌទូទាំងប្រទេស ជាពិសេស ការបន្តកិច្ចសហការជាមួយគ្រប់ភាគី ពាក់ព័ន្ធក្រោមយន្តការតំបន់ និងសកល ដើម្បីពង្រឹង និងលើកកម្ពស់អភិបាលកិច្ច និងការគ្រប់គ្រងធនធានទឹក និងអាងទន្លេឆ្លងដែន ឱ្យកាន់តែមានប្រសិទ្ធភាព និងបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ និងវិធានការសំខាន់ៗ ជាពិសេសផែនការយុទ្ធសាស្រ្តអភិវឌ្ឍធនធានទឹក និងឧតុនិយមរយៈពេលមធ្យម និងវែង។

ទាំងនេះ គឺជាការប្តេជ្ញាខ្ពស់របស់កម្ពុជាក្នុងការចូលរួមជាមួយពិភពលោក ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការគ្រប់គ្រង ការអភិរក្ស និងការអភិវឌ្ឍធនធានទឹកនៃភពផែនដីសម្រាប់អ្នកជំនាន់ក្រោយ”។

#ams1minute

ads banner