មានសន្តិភាព ទើបយើងបានមកជួបជុំគ្នា សប្បាយរីករាយ នៃសង្ក្រាន្តឆ្នាំថ្មី
សៀមរាប៖ បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន នៃព្រះរាជាណាចក្រកម្ពុជា បានជួបជុំគ្នា បង្កនូវភាពសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
រដ្ឋបាលខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំធ្វើសៀមរាបសង្ក្រាន្ត នៅបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្នុងភូមិបន្ទាយឈើ សង្កាត់ទឹកវិល ក្រុងសៀមរាប ជាវត្តបុរាណមួយដែលមានអាយុកាលជាច្រើនសតវត្សមកហើយ ស្ថិតនៅលើខ្នងទំនប់បារាយណ៍បារាយទឹកថ្លា។
ព្រះគ្រូចៅអធិការវត្ត និង គណៈកម្មការ បានរៀបចំធ្វើសង្ក្រាន្តវត្តស្វាយរមៀតក្នុងគោលបំណងដើម្បិថែរក្សានៅទំនៀមទម្លាប់ប្រពៃណីតាំងពីបុរុមបុរាណមក ហើយអ្វីដែលជាពិសេសនោះ គឺចង់ឲ្យពិធីជួបជុំនេះ ពោរពេញទៅដោយភាពសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពុទ្ធបរិស័ទ យុវជន យុវតី កុមារាកុមារី បានចូលរួមក្នុងការលេងល្បែងប្រជាប្រីយ៍ នៅក្នុងទីវត្តអារាមជាដើម ។
ប្រជាពលរដ្ឋ បានសម្តែងនៅក្តីសប្បាយរីករាយ ដើម្បីអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីក្នុងវត្តស្វាយរមៀតនេះ ដែលមានការលេងល្បែងប្រជាប្រិយកំសាន្ដសប្បាយៗជាច្រើន ជារួមមាន៖ បោះអង្គុញ ,ទាញព្រ័ត្រ ,រាំវង់ក្រោមម្លប់សន្តិភាព ,ការសម្តែងសិល្បះចាប៉ី ដងវែង និង ការសម្តែងក្បាច់គុនល្បុកត្តោ របស់ខ្មែរផងដែរ ។ ជួនកាលបងប្អូនប្តជាពលរដ្ខខ្លះៗ ពួកគាត់បានប្រជុំគ្នាច្រៀង និងប្រឡែងគ្នាលេង សំដែងរបាំប្រជាប្រិយ ឬ ចាស់ៗព្រឹទ្ធាចារ្យបានដាក់នូវពាក្យប្រដៅ ជាមួយមិត្តភ័ក្ដិសើចលេងសប្បាយក្អាកក្អាយ ធ្វើឲ្យសត្រូវក្លាយមកជាមិត្ត និងបំភ្លេចអស់នៅរឿងអាស្រូវឆ្នាំចាស់ចោលទៀតផង ។
នៅក្នុងឱកាសបុណ្យចូលឆ្នាំថី្ម ឆ្នាំរោង ឆស័ក ព.ស២៥៦៨ យើងបានសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋទាំងចាស់ ទាំងកេ្មង បានដើរលេងកម្សាន្ត ឆ្លងកាត់ពីស្រុកមួយទៅស្រុកមួយ ដោយមួយចំនួនបានធ្វើដំណើរតាមរថយន្តតូច ធំ ម៉ូតូ ,រឺម៉ក់កង់បី ឬ ផាស្អាប់ ទៅតាមក្រុមគ្រួសារនីមួយៗ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ ទីប្រជុំជន និង ទីវត្តអារាម ក្រោមកម្តៅថ្ងៃខែចេត្រ ប្រកបដោយក្តីសប្បាយរីករាយកងរំពងនៅក្នុងទីវត្ត ក៏ដូចតាមដងផ្លូវនានាក្នុងក្រុងសៀមរាបផងដែរ ៕
ដោយ ៖ ស៊ាន សុផាត