ថ្ងៃបញ្ចប់បុណ្យចូលឆ្នាំថ្មី អភិបាលខេត្តកំពត ចូលរួម ប្រារព្ធ ពិធីនៅវត្តត្រើយកោះ

កំពត៖ នៅថ្ងៃអង្គារជាថ្ងៃវារៈឡើងស័កនិងជាថ្ងៃបញ្ចប់ពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ឯកឧត្តមអភិបាលខេត្តកំពតនិង លោកជំទាវ ព្រមទាំងមន្ត្រី បានអញ្ជើញចូលរួមជាមួយប្រជាពលរដ្ឋ ភ្ញៀវជាតិ នាំយកចង្ហាន់ប្រគេនព្រះសង្ឃនិងស្រង់ព្រះ នៅវត្តត្រើយកោះ សង្កាត់ត្រើយកោះ ក្រុងកំពត ។នៅពេលនោះដែរក៏មានកម្មវិធី កម្សាន្តនានាដូចជា ការលេងល្បែងរបាំប្រជាប្រិយជាដើម។

ក្នុងឱកាសនេះដែរឯកឧត្តមអភិបាលខេត្តបានពិនិត្យមើលទីតាំងបរិវេណវត្តដើម្បីចូលរួមយោបល់រៀបចំវត្តឱ្យកាន់តែមានសោភណភាពស័ក្តិសមជាទីសក្ការៈបូជា គោរពប្រណិបតន៍សាសនាផង និងជារមណីយដ្ឋានទេសចរណ៍ផងដែរ។

សូមជម្រាបថា កន្លងមកក៏ដូចជាបច្ចុប្បន្ន ឯកឧត្តមអភិបាលខេត្ត តែងតែបំផុសយុវជនឱ្យមានស្មារតីស្រឡាញ់ ថែរក្សាប្រពៃណី ទំនៀម ទម្លាប់ វប្បធម៌ សាសនា ដែលជាដួងព្រលឹងរបស់ជាតិ និងជាជីវិតទី២របស់យើងគ្រប់ៗគ្នា   ៕
ដោយ៖សិលា សារិន

ads banner