Microsoft វិនិយោគ ១.៥ ពាន់លានដុល្លារ ជាមួយក្រុមហ៊ុន AI របស់អារ៉ាប់

បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក Microsoft បានចុះកិច្ចព្រមព្រៀង វិនិយោគ ១.៥ ពាន់លានដុល្លារ នៅក្នុងក្រុមហ៊ុនបញ្ញាសិប្បនិម្មិត G42 នៅប្រទេស អាមីរ៉ាត់ អារ៉ាប់រួម។

Microsoft បានឲ្យដឹង កាលពីថ្ងៃអង្គារថា ផ្អែកតាមកិច្ចព្រមព្រៀងនេះ Group 42 Holding Ltd ដែលជាក្រុមហ៊ុនគ្រប់គ្រងការអភិវឌ្ឍន៍ AI មានមូលដ្ឋាន នៅក្នុងទីក្រុង Abu Dhabi មួយនេះ នឹងដំណើរការកម្មវិធី និងសេវាកម្មរបស់ខ្លួន នៅលើវេទិកា Cloud Computing ដែលមានឈ្មោះថា Microsoft Azure។

លោក Judson Althoff អនុប្រធានប្រតិបត្តិ និងជាប្រធានផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Microsoft បាននិយាយថា នេះគឺកិច្ចព្រមព្រៀងចងភ្ជាប់ជាលើកដំបូងរបស់ខ្លួន ដើម្បីការអនុវត្តល្អបំផុត លំដាប់ពិភពលោក ធានាបាននូវការអភិវឌ្ឍន៍ និងការដាក់ឱ្យប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ជឿទុកចិត្ត និងប្រកបដោយការទទួលខុសត្រូវ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner