ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ប្រភេទនៅក្នុងតំបន់ ព្រៃកោងកាង នៃប្រទេសកម្ពុជា
ភ្នំពេញ៖ ក្នុងការសិក្សាស្រាវជ្រាវថ្មីៗមកនេះបានបង្ហាញថា គេបានរកឃើញស ត្វ ចំនួន ជាង ៧០០ ប្រភេទដែលកំពុងរស់នៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា។
ការសិក្សានេះធ្វើឡើងដោយអង្គការសត្វព្រៃ និង រុក្ខជាតិកម្ពុជា(Fauna & Flora – Cambodia Programme) និងសហគ្រាស ហ្វីស៊ីងខេត អេកូឡូជីខល អេនធើ ប្រាយ ខូ អ៊ិល ធី ឌី ក្នុងកិច្ចសហការជាមួយក្រសួងបរិស្ថានដោយ ក្នុងនេះ បានចងក្រង នូវរបាយការណ៍សិក្សាស្រាវជ្រាវជាលើកដំបូងស្តីពីជីវៈចម្រុះនៅតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា ដែលគេបានរកឃើញនូវប្រភេទសត្វជាច្រើនប្រភេទ ដូចជាសត្វស្វាក្តាម ជាប្រភេទជិតផុតពូជ សំពោចធំ ភេរោមច្រមុះ និងខ្លាត្រីជាប្រភេទងាយរងគ្រោះ ។
បើយោងតាមអង្គការសត្វព្រៃ និង រុក្ខជាតិកម្ពុជាបានឱ្យដឹងថា៖ក្នុងការសិក្សា ស្រាវ ជ្រាវនេះគេបានធ្វើឡើងនៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប (២៣.៧៥០ ហិកតា) និងតំបន់រ៉ាមសារកោះកាពិ(១២.០០០ ហិកតា) ។ ជាមួយនឹងការ រកឃើញនេះដែរគេរំពឹងថានឹងផ្តល់ជាចំណេះដឹងមូលដ្ឋានអំពីជីវៈចម្រុះក្នុងតំបន់នោះ ហើយក៏គេជឿជាក់ផងថា នឹងអាចរកឃើញប្រភេទសត្វថ្មីៗបន្ថែមទៀត ក្នុងការ សិក្សាស្រាវជ្រាវនាពេលអនាគត៕
ដោយ ៖ ម៉ាដេប៉ូ