United Airlines ខាត ២០០លានដុល្លារក្នុងត្រីមាសទីមួយ

បរទេស៖ ក្រុមហ៊ុនអាកាសចរណ៍ដ៏ធំរបស់អាមេរិក United Airlines បានរាយការណ៍ពីការខាតបង់ ចំនួន ២០០លានដុល្លារ ក្នុងត្រីមាសទីមួយ នៃឆ្នាំ២០២៤ ដោយសារតែបញ្ហាយន្តហោះ Boeing។

United Airlines កាលពីថ្ងៃអង្គារ បានប្រកាសថា កាលពីខែមករា ជើងហោះហើរ MAX 9 បានចុះចតជាបន្ទាន់ បន្ទាប់ពីបន្ទះនៅលើតួយន្តហោះ បានធ្លាក់នៅកណ្តាលអាកាស។ ការណ៍នេះ បាននាំឲ្យមានការផ្អាកជាបណ្តោះអាសន្ន នៃយន្តហោះ Boeing ប្រភេទនេះ ប្រមាណ ៣សប្តាហ៍ បង្កឲ្យមានការពន្យាពេលដឹកជញ្ជូន។

ក្រុមហ៊ុន Boeing ត្រូវបានគេរំពឹងថា នឹងផ្តល់សំណងដល់ United Airlines ប៉ុន្តែមិនមានការនិយាយអំពីការទូទាត់ កម្រិតណានោះទេ។

ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Boeing ជួបបញ្ហាសុវត្ថិភាព ជាបន្តបន្ទាប់ រួមទាំង ការធ្លាក់យន្តហោះ ប៊ើងទ្វារយន្តហោះ ជ្រុះកង់ និងបញ្ហាកៅអី ជាដើម។ ហេតុការណ៍ទាំងនេះបានបង្ខំឲ្យនាយកប្រតិបត្តិ និងបណ្តាថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត លាឈប់ពីតំណែង៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner