Apple បង្កើតការងារ ២០ម៉ឺនកន្លែងនៅវៀតណាម

ហាណូយ៖ វៀតណាមបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យា Apple របស់អាមេរិក បានបង្កើតការងារ ២០ម៉ឺននាក់ នៅក្នុងប្រទេសវៀតណាម នាប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បាននិយាយបែបនេះ កាលពីថ្ងៃអង្គារ ក្នុងពេលជួប នាយកប្រតិបត្តិរបស់ Apple លោក Tim Cook ដែលបានទៅបំពេញទស្សនកិច្ច នៅទីក្រុងហាណូយ។ លោក Chinh ថែមទាំងបានកោតសរសើរចំពោះការពង្រីកខ្លួន របស់ក្រុមហ៊ុន Apple នៅវៀតណាមទៀតផង។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើទៅកាន់ លោក Tim Cook ធ្វើយ៉ាងណា ឱ្យប្រទេសវៀតណាម ក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុន សម្រាប់ទីផ្សារពិភពលោក តាមរយៈការអភិវឌ្ឍកម្លាំងពលកម្ម ដែលមានជំនាញខ្ពស់។

លោក Chinh បានជំរុញឱ្យក្រុមហ៊ុន Apple ជួយគាំទ្រវៀតណាម ក្នុងការផលិតផលិតកម្មបៃតង និងផលិតកម្មថាមពលស្អាត ផងដែរ។

លោក Tim Cook បាននិយាយថា នៅប្រទេសវៀតណាម លោកបានជួបជាមួយអ្នកអភិវឌ្ឍន៍ ក្នុងស្រុក ជាច្រើននាក់។ លោកបានបន្ថែមថា លោកចង់បង្កើនភាពជាដៃគូ និងការវិនិយោគប្រកបដោយគុណភាពខ្ពស់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner